• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ាន ២០២០៖ ឯកអគ្គរដ្ឋទូតបណ្តាប្រទេសសមាជិកអាស៊ានប្រចាំនៅរុស្ស៊ីបានវាយតម្លៃខ្ពស់ចំពោះ តួនាទីរបស់វៀតណាម


 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ីនិងជាប្រធានគណៈកម្មាធិការអាស៊ានប្រចាំនៅទីក្រុងម៉ូស្គូ (AMC) លោក Ngo Duc Manh (រូបថត៖ TTXVN)
 

នារសៀលថ្ងៃទី៣១ ខែកក្កដា  ឆ្នាំ២០២០ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ​រុស្ស៊ី​និង​ជាប្រធាន​គណៈ​កម្មាធិការ​អាស៊ាន​ប្រចាំនៅទីក្រុងម៉ូស្គូ (AMC) លោក Ngo Duc Manh បានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំ AMC ដោយមាន​ការចូលរួមរបស់ឯកអគ្គរដ្ឋទូតចំនួន ១០ មកពីប្រទេសសមាជិកអាស៊ានប្រចាំនៅរុស្ស៊ីផងដែរ។

នៅ​ក្នុងកិច្ចប្រជុំនេះ ប្រធាន AMC ឆ្នាំ ២០២០ ឯកអគ្គរដ្ឋទូត Ngo Duc Manh បា​ន​អញ្ជើញ​ចែករំលែក​និងធ្វើ​បច្ចុប្បន្ន​ភាព​ព័ត៌មានស្តីពីស្ថានភាពនៃការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ នៅវៀតណាម និងសកម្មភាព​នានារបស់ វៀតណាមក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ ព្រមទាំងលើកឡើង​នូវវិធាន​ការមួយ​ចំនួនដើម្បីពង្រឹងការសម្របសម្រួលក្នុងក្របខ័ណ្ឌ AMC ជាមួយដៃគូរុស្ស៊ីផងដែរ។
 
ឯកអគ្គរដ្ឋទូត​ទាំងឡាយក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីនិងកិច្ចខិតខំប្រឹងប្រែង របស់វៀត​ណាម ក្នុង​នាម​ជាប្រធាន​អាស៊ាន ដែលបានធ្វើសកម្មភាពជាច្រើនដើម្បីដឹកនាំនិងអនុវត្តរបៀបវារៈ ជាពិសេស​ក្នុងការ​រៀបចំ​ប្រកប​ដោយជោគជ័យនូវកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ តាមទំរង់ប្រព័ន្ធវីដេអូក្នុង​បរិបទ​ដែលជំងឺ​រាតត្បាត​កូវីដ១៩ នៅតែវិវត្តន៍យ៉ាងស្មុគស្មាញផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​

អាណិកជនវៀតណាមនៅប្រទេសឡាវ រំលឹកដល់លោកអគ្គលេខាបក្ស Nguyen Phu Trong

អាណិកជនវៀតណាមនៅប្រទេសឡាវ រំលឹកដល់លោកអគ្គលេខាបក្ស Nguyen Phu Trong

ក្នុងការចងចាំអនុស្សាវរីយ៍របស់មនុស្សជាច្រើន លោកអគ្គលេខាបក្សគឺជាមនុស្សម្នាក់ដ៏ស្និទ្ធស្នាល សាមញ្ញ និងស្រឡាញ់ បងប្អូនជនរួមជាតិជានិច្ច។

Top