• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ាន - ស្វីស៖ ប្តេជ្ញាចិត្តគាំទ្រ និងឆ្ពោះទៅរកគោលដៅពាណិជ្ជកម្មសេរី


អាស៊ាន - ស្វីស៖ ប្តេជ្ញាចិត្តគាំទ្រ និងឆ្ពោះទៅរកគោលដៅពាណិជ្ជកម្មសេរី (រូបថត៖ baoquocte.vn)
 

ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំពាក់ព័ន្ធនានាកាលពីថ្ងៃទី ១០ ខែវិច្ឆិកា បណ្ដារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានបានធ្វើការសន្ទនាត្រីភាគីបើកទូលាយ (troika) ជាមួយស្វីសតាមប្រព័ន្ធវីដេអូ។

នៅក្នុងកិច្ចប្រជុំនេះ គ្រប់ភាគីទាំងអស់សុទ្ធតែបានសម្តែងនូវការព្រួយបារម្ភរួមអំពីផលប៉ះពាល់ នៃជំងឺរាត ត្បាតកូវីដ ១៩ ចំពោះកំណើន និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ភាគីនានា។ ទន្ទឹមនឹងនេះ ទទួលស្គាល់ភាពចាំបាច់នៃសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិថែមទៀតរវាងភាគីនានា ដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ និងពន្លឿនដំណើរកាស្ដារសេដ្ឋកិច្ចឡើងវិញក្រោយពីជំងឺរាតត្បាត។ ក្នុងឱកាសនេះ ភាគីទាំងអស់បានសន្យាជំរុញកិច្ចសហប្រតិបត្តិការដើម្បីរក្សានិងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងអាស៊ាននិងស្វីស  ដោយខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩ ចំពោះខឿនសេដ្ឋកិច្ចរបស់ភាគីនានា និងបន្តប្រដេញតាមគោលនយោបាយសេដ្ឋកិច្ចបើកទូលាយ ប្រកបដោយតម្លាភាព។ បណ្ដាប្រទេសអាស៊ាននិងស្វ៊ីសបានសន្យាគាំទ្រនិងបន្តប្រដេញតាមគោលដៅពាណិជ្ជកម្មសេរីដោយឈរលើមូលដ្ឋាននៃប្រព័ន្ធពាណិជ្ជកម្មពហុភាគី របស់អង្គការពាណិជ្ជកម្មពិភពលោកក៏ដូចជាឯកភាពគ្នាសហប្រតិបត្តិការដើម្បីសម្រេចឲ្យបានលទ្ធផលជាក់ស្តែងផងដែរ៕

តាម VOV5  - វិទ្យុសំឡេងវៀតណាម

ធ្វើឱ្យ​នវានុវត្តន៍និងការផ្លាស់ប្តូរឌីជីថល ក្លាយជាកម្លាំងចលករនៃការអភិវឌ្ឍប្រទេសជាតិយ៉ាងពិតប្រាកដ

ធ្វើឱ្យ​នវានុវត្តន៍និងការផ្លាស់ប្តូរឌីជីថល ក្លាយជាកម្លាំងចលករនៃការអភិវឌ្ឍប្រទេសជាតិយ៉ាងពិតប្រាកដ

ឆ្នាំ២០២៥ គឺជាចំណុចរបត់ដ៏សំខាន់មួយសម្រាប់ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាឆ្នាំដំបូងដែលវិស័យទាំងមូលអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យនយោបាយ ស្តីពីការទម្លុះទម្លាយក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ។

Top