• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ាន និងចិនជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

លើសពីនេះ ចិនក៏បានអះអាងជាថ្មីនូវការគាំទ្ររបស់ខ្លួនសម្រាប់ការកសាងសហគមន៍អាស៊ាន និងតួនាទីមជ្ឈភាពរបស់អាស៊ាននៅក្នុងយន្តការតំបន់ដែលដឹកនាំដោយអាស៊ាន។
អគ្គលេខាធិការអាស៊ាន លោក Kao Kim Hourn (ស្តាំ) និងរដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang ក្នុងជំនួប នៅទីក្រុងហ្សាកាតា ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៣ (រូបថត៖ THX/TTXVN)

នៅក្នុងកិច្ចប្រជុំលើកទី២៤ នៃគណៈកម្មាធិការសហប្រតិបត្តិការរួមអាស៊ាន-ចិន (JCC) ដែលបានបញ្ចប់នៅថ្ងៃទី ១៨ ខែមីនា នៅទីក្រុងហ្សាកាតា (ប្រទេស ឥណ្ឌូនេស៊ី) ភាគីទាំងពីរបានអះអាងឡើងវិញនូវការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ។ លើសពីនេះ ចិនក៏បានអះអាងជាថ្មីនូវការគាំទ្ររបស់ខ្លួនសម្រាប់ការកសាងសហគមន៍អាស៊ាន និងតួនាទីមជ្ឈភាពរបស់អាស៊ាននៅក្នុងយន្តការតំបន់ដែលដឹកនាំដោយអាស៊ាន។

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើការអភិវឌ្ឍក្នុងតំបន់អាស៊ាន និងចិន ព្រមទាំងបានពិភាក្សាអំពីការអភិវឌ្ឍ នៃកិច្ចសហប្រតិបត្តិការក្នុងឆ្នាំកន្លងមក។ វឌ្ឍនភាពគួរឱ្យកត់សម្គាល់ត្រូវបានបង្កើតឡើងក្នុងវិស័យជាច្រើនក្រោមផែនការសកម្មភាពអាស៊ាន-ចិន ដំណាក់កាល ២០២១-២០២៥ និងឧបសម្ព័ន្ធដើម្បីលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន (CSP)  ជាពិសេសនៅក្នុងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការនយោបាយ សន្តិសុខមិនប្រពៃណី ពាណិជ្ជកម្ម ការវិនិយោគ អាហារ កសិកម្ម បច្ចេកវិទ្យាព័ត៌មាន និងផ្សព្វផ្សាយ សន្តិសុខតាមអ៊ីនធឺណិត សេដ្ឋកិច្ចឌីជីថល ទេសចរណ៍ ការអប់រំ សុខភាពសាធារណៈ វប្បធម៌ និងព័ត៌មាន   បរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព។

ភាគីទាំងពីរក៏បានពិភាក្សាអំពីប្រធានបទនៃកិច្ចសហប្រតិបត្តិការក្នុងឆ្នាំ ២០២៣ ឆ្នាំអភិវឌ្ឍន៍កសិកម្ម និងសន្តិសុខស្បៀងអាស៊ាន-ចិន។ ភាគីទាំងពីរមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងសន្តិសុខស្បៀង ដើម្បីរួមចំណែកក្នុងការកសាងតំបន់ប្រកបដោយនិរន្តរភាព និងធន់ជាង។ ភាគីទាំងពីរក៏បានពិភាក្សាអំពីវិធីជំរុញកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ CSP ផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top