• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ាន-ចិននឹងបន្តការចរចាអំពី COC នាពេលខាងមុខ


 អ្នកនាំពាក្យ ក្រសួងការបរទេសលោកស្រី Le Thi Thu Hang។ (រូបថត៖ VOV)
 

នាថ្ងៃទី២ កក្កដា សន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរ ទេសវៀតណាម ត្រូវបាន​រៀបចំ​ឡើងក្រោម​ការដឹក​នាំ​របស់អ្នក​នាំពាក្យ ក្រសួងការបរទេស​លោក​ស្រី Le Thi Thu Hang។
 
ឆ្លើយសំណួរ​របស់អ្នកយកព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់រវាងអាស៊ាន-ចិនតាមប្រព័ន្ធ​វីដេអូដែល​បាន​រៀបចំឡើងនាថ្ងៃទី១ កក្កដាកន្លងទៅ លោកស្រី Le Thi Thu Hang បានឲ្យដឹងថា ភាគីទាំងពីរ បានពិភាក្សា​អំពីខ្លឹមសារជាក់ស្ដែងជាច្រើន ជាពិសេសគឺភាគីទាំងពីរបាន សន្យាបន្តជំរុញ​ដំណើរ​ការ​ចរចា​អំពី​ក្រម​ប្រតិបត្តិ​នៅសមុទ្រខាងកើត (COC) ព្រមទាំងអនុវត្តយ៉ាងម៉ឺងម៉ាត់និងពេញលេញនូវសេចក្ដីថ្លែងការណ៍ ស្ដីពីការប្រតិបត្តិ​របស់ភាគីនានានៅសមុទ្រខាងកើត (DOC) ផងដែរ។ លោកស្រី Le Thi Thu Hang បានសង្កត់ធ្ងន់​ថា៖
 
“នៅកិច្ចប្រជុំ​នេះ ភាគីទាំងពីរបានពិភាក្សាហើយឯកភាពគ្នាលើទិស ដៅសំខាន់ៗ​ក្នុងកិច្ច​សហប្រតិបត្តិការ​រវាង​អាស៊ាន​និងចិននាពេលខាងមុខ ដូចជា​ជំរុញសេដ្ឋកិច្ចឌីជីថល​ អភិវឌ្ឍ​ធនធាន​មនុស្ស​ប្រកប​ដោយ​គុណភាព​ ​ខ្ពស់ ការឆ្លើយតបនឹងបញ្ហាប្រឈមនានាដែលទើបលេ​ចចេញ​ដូចជា សន្តិ សុខអ៊ីន​ធឺណែត គ្រោះ​ធម្មជាតិ​ ឧក្រិដ្ឋកម្មឆ្លងដែរ។ ក្រៅពីនោះ អាស៊ាន និងចិនក៏បាន​ពិភាក្សា​អំពី​ខ្លឹម​សារ​សហប្រតិ​បត្តិការ​ជាក់ស្ដែង​ផ្សេង​ៗទៀតស្ដីពីការបន្ធូរស្រាលផលប៉ះពា​ល់ដោយជម្ងឺ Covid-19 ផងដែរ។ ចិន​បាន អះអាងនូវការ​គាំទ្រ​ចំពោះមូល​និធិឆ្លើយតបនឹងជម្ងឺ Covid-19 របស់អាស៊ាន ក៏ដូចជាឃ្លាំងផ្ទុក​បម្រុង​សម្ភារៈ​បរិក្ខារពេទ្យ ជាបន្ទាន់​របស់​អាស៊ាន”៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញជាអធិបតីសន្និសីទដាក់ពង្រាយ ភារកិច្ចអភិវឌ្ឍន៍ទីផ្សារមូលបត្រឆ្នាំ២០២៤

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញជាអធិបតីសន្និសីទដាក់ពង្រាយ ភារកិច្ចអភិវឌ្ឍន៍ទីផ្សារមូលបត្រឆ្នាំ២០២៤

នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីសន្និសីទដាក់ពង្រាយភារកិច្ចអភិវឌ្ឍន៍ ទីផ្សារមូលបត្រឆ្នាំ ២០២៤។

Top