• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ាន-ចិនឆ្ពោះទៅរកភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកាន់តែជាក់ស្តែង

វេទិកាទំនាក់ទំនងអនាគតអាស៊ាន-ចិន បានប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ដោយប្រធានបទ “ឆ្ពោះទៅរកភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកាន់តែជាក់ស្តែង”។

វេទិកានេះមានសម័យប្រជមចំនួនបី រួមមាន៖ ពង្រីកលិទ្ធិតំបន់និយម៖ ឆ្ពោះទៅរកតំបន់សន្តិភាព សុវត្ថិភាព និងស្ថិរភាព; វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបញ្ញាសិប្បនិមិត្ត៖ ជំរុញកម្លាំងចលករស្នូលនៃវិបុលភាពក្នុងយុគសម័យឌីជីថល; និងការសន្ទនាជាមួយយុវជន៖ សំឡេងរបស់អ្នកដឹកនាំជំនាន់ក្រោយស្តីពីទំនាក់ទំនងមិត្តភាព។

នៅក្នុងវេទិកានេះ គណៈប្រតិភូបានចែករំលែកការវិវត្តសំខាន់ៗក្នុងទំនាក់ទំនងរវាងអាស៊ាន និងចិននាពេលថ្មីៗនេះ ដោយសង្កត់ធ្ងន់ថា នេះគឺជាទំនាក់ទំនងភាពជាដៃគូដ៏សំខាន់បំផុតមួយនៅក្នុងតំបន់។ គួរកត់សំគាល់ថា ក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅឆ្នាំ២០២៣ ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាស៊ាន ដោយមានទំហំពាណិជ្ជកម្មទំនិញសរុបរវាងអាស៊ាន និងចិនសម្រេចបានជាង ៧០២ ពាន់លានដុល្លារអាមេរិក។

ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន បានចាត់ទុកថា នេះជាបញ្ហាបន្ទាន់ដែលទាមទារការសម្របសម្រួលយ៉ាងជិតស្និទ្ធ។ ភាគីពាក់ព័ន្ធត្រូវបន្តចូលរួមកិច្ចសន្ទនាក្នុងន័យស្ថាបនា និងគោរពតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញជាអធិបតីពិធីទទួលស្វាគមន៍ប្រធានាធិបតីនៃសាធារណរដ្ឋប៉ាណាម៉ា

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញជាអធិបតីពិធីទទួលស្វាគមន៍ប្រធានាធិបតីនៃសាធារណរដ្ឋប៉ាណាម៉ា

បន្ទាប់ពីពិធីស្វាគមន៍ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងប្រធានាធិបតី លោក José Raúl Mulino រួមជាមួយគណៈប្រតិភូជាន់ខ្ពស់មកពីប្រទេសទាំងពីរ បានដំណើរការជំនួបពិភាក្សា។

Top