នេះជាជំនួបទល់មុខគ្នាលើកដំបូងក្នុងរយៈពេលបីឆ្នាំរវាងមន្ត្រីជាន់ខ្ពស់អាស៊ាន និងកូរ៉េខាងត្បូង ដើម្បីពិភាក្សាអំពីវិធីលើកកម្ពស់ភាពជាដៃគូអាស៊ាន-កូរ៉េខាងត្បូង។
នៅឆ្នាំនេះ មន្ត្រីរដ្ឋាភិបាលមកពីប្រទេសសមាជិកអាស៊ានទាំង១០ និងកូរ៉េខាងត្បូង នឹងបើកកិច្ចប្រជុំដើម្បីពិនិត្យរបាយការណ៍នៃការអនុវត្តថវិកាឆ្នាំ ២០២២ ដាក់ចេញសំណើរថវិការសម្រាប់ឆ្នាំ ២០២៣ និងកម្មវិធីសកម្មភាព។ កិច្ចប្រជុំឆ្នាំនេះមានសារៈសំខាន់ ដោយសារភាគីនានាកំពុងខិតខំប្រឹងប្រែងពង្រឹងវិបុលភាព និងសាមគ្គីភាពរវាងអាស៊ាន និងកូរ៉េខាងត្បូង ក្នុងបរិបទនៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងដំណាក់កាលក្រោយជំងឺកូវីដ-១៩។
សូមគូសបញ្ជាក់ថា មជ្ឈមណ្ឌលអាស៊ាន-កូរ៉េខាងត្បូង (AKC) ត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០០៩ នៅទីក្រុងសេអ៊ូល កូរ៉េខាងត្បូង ជាមួយនឹងតំណាងប្រទេសអាស៊ានទាំង ១០ និងកូរ៉េខាងត្បូង។ សកម្មភាពរបស់ AKC ផ្តោតលើពាណិជ្ជកម្ម វិនិយោគ វប្បធម៌ និងទេសចរណ៍ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទាំងបីនេះ រវាងប្រទេសអាស៊ានទាំង១០ និងប្រទេសកូរ៉េខាងត្បូង៕