ដើម្បីធានាថា កិច្ចព្រមព្រៀងត្រូវបានអនុវត្តយ៉ាងម៉ឺងមាត់ ប្រទេសទាំងពីរបានឯកភាពពង្រឹងតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ តាមនោះ ប្រទេសទាំងពីរនឹងពិគ្រោះយោបល់ជាមួយប្រធានអាស៊ាន និង AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវវិធានការដែលបានព្រមព្រៀងគ្នា។ សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ថា អាស៊ានបន្តបញ្ជាក់ពីតួនាទីមជ្ឈភាពក្នុងការធានាសន្តិសុខ និងស្ថិរភាពក្នុងតំបន់ និងសង្កត់ធ្ងន់លើគោលការណ៍នៃការដោះស្រាយជម្លោះដោយសន្តិវិធី ដោយមិនប្រើប្រាស់កម្លាំង ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)។
ប្រធានអាស៊ានបានប្រកាសត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងដែលកំពុងត្រូវបានអនុវត្តន៍ និងបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការពីប្រទេសជាសមាជិក និងដៃគូខាងក្រៅ ដើម្បីជំរុញបរិយាកាសអំណោយផលសម្រាប់សន្តិភាព ស្ថិរភាព និងទំនាក់ទំនងជាអ្នកជិតខាងល្អ វាងកម្ពុជា និងថៃ៕





