• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ានសហប្រតិបត្តិការ​គ្នា​ក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មក្លែងបន្លំ

ប្រទេសថៃបានធ្វើជាអធិបតីនៃសន្និសីទមេបញ្ជាការប៉ូលីសអាស៊ានលើកទី ៤៣ (ASEANAPOL-៤៣) ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅទីក្រុងបាងកក ដោយប្រធានបទ "កិច្ចសហប្រតិបត្តិការសកម្មភាព៖ បង្ក្រាបការឆបោក ទប់ស្កាត់ការក្លែងបន្លំ និងការការពារប្រជាជន"។
លោក Kitrat Phanphet មេបញ្ជាការប៉ូលីសថៃ។ ប្រភព៖ រដ្ឋាភិបាលថៃ

លោក Jaturapat Bhiromkaew អ្នកនាំពាក្យរងនៃអគ្គស្នងការនគរបាលជាតិថៃ បានសង្កត់ធ្ងន់លើការបង្កើន ការផ្លាស់ប្តូរនិងការចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់រវាងបណ្តាប្រទេសគឺមានអត្ថន៍យសំខាន់ពិសេស ផ្តល់ការគាំទ្រប្រកបដោយប្រសិទ្ធភាពនិងទាន់ពេលវេលាដល់ជនរងគ្រោះនៃឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងការជួញដូរមនុស្ស។

ក្នុងក្របខ័ណ្ឌនៃសន្និសីទ ASEANAPOL-៤៣ អនុគណៈកម្មាធិការ ក្រុមការងារ និងកិច្ចប្រជុំទ្វេភាគី នឹងផ្តោតការពិភាក្សាលើការកែលម្អប្រសិទ្ធភាពនៃក្របខ័ណ្ឌសហប្រតិបត្តិការនិងយន្តការសម្របសម្រួល ដោយមានគោលដៅឆ្លើយតបយ៉ាងឆាប់រហ័សនិងទប់ស្កាត់យ៉ាងទាន់ពេលវេលានូវសកម្មភាពឧក្រិដ្ឋកម្ម។ អគ្គស្នងការនគរបាលជាតិថៃរំពឹងថា លទ្ធផលនៃសន្និសីទ ASEANAPOL-៤៣ នឹងរួមចំណែកដល់ការបង្កើនសមត្ថភាពរបស់ទីភ្នាក់ងារអនុវត្តច្បាប់ ដោយជួយបណ្តាប្រទេសធានាសុវត្ថិភាពរបស់ប្រជាជន៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

 នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦នេះ បានជួបពិភាក្សាទ្វេភាគីជាមួយ លោក ឡេ មិញហ៉ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ ក្នុងឱកាសដែលនាយករដ្ឋមន្ត្រីវៀតណា​មលោក ឡេ មិញហ៉ឹង ដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

Top