• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ានប្ដេជ្ញាចិត្តបង្កើនកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន

នាព្រឹកថ្ងៃទី២៩ ខែកញ្ញា លោកឧត្តមសេនីយ៍ទោ Luong Tam Quang អនុ រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមបានចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានអំពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែនលើកទី១៥ (AMMTC ១៥) និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានធ្វើឡើងតាមប្រព័ន្ធវីដេអូ។

លោកឧត្តមសេនីយ៍ទោ Luong Tam Quang អនុរដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមថ្លែងនៅ
កិច្ចប្រជុំ។ (រូបថត៖ VNA)


ថ្លែងនៅកិច្ចប្រជុំ លោកអនុរដ្ឋមន្រ្តី Luong Tam Quang បានអះអាងថា វៀត ណាមប្ដេជ្ញាចិត្តចូលរួមយ៉ាងសកម្ម ដោយមានការទទួលខុសត្រូវក្នុងក្របខ័ណ្ឌសហ ប្រតិបត្តិការនានារបស់អាស៊ាននិយាយរួមនិងកិច្ចសហប្រតិបត្តិការលើវិស័យបង្ការ ប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែននិយាយដោយឡែក។ នាពេលខាងមុខ លោក អនុរដ្ឋមន្រ្តី Luong Tam Quang ស្នើឲ្យប្រទេសនានាក្នុងតំបន់បន្តរក្សានិងពង្រឹង កិច្ចសហប្រតិបត្តិការដោយឈរលើការកសាង “ជំនឿទុកចិត្តនយោបាយ” ក្នុងការ បង្ការ ប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែនតាមទិសដៅស្ថិរភាព ចីរភាព មានចំណុច ស្នូល បង្កើតឡើងការជឿទុកចិត្តគ្នាទៅវិញទៅមក។ ជាពិសេស ក្នុងបរិបទដែល ជម្ងឺរាតត្បាតកូវីដ ១៩ វិវឌ្ឍន៍យ៉ាងស្មុគស្មាញនោះ ប្រទេសអាស៊ានទាំងអស់គួរតែ ផ្ដោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការ កុំទុកឲ្យបទល្មើសកេងចំណេញស្ថានភាព ជម្ងឺរាតត្បាតដើម្បីបង្កើនសកម្មភាពឆ្លងដែន និងនៅលើបណ្ដាញអ៊ីនធឺរណែត។ ទន្ទឹម ជាមួយគ្នានោះ បណ្ដាភាគីគួរតែម្ចាស់ការបង្កើតបណ្ដាញព័ត៌មាន លើកកំពស់ប្រសិទ្ធ ភាពនៃប្រតិបត្តិការផ្លាស់ប្ដូរព័ត៌មាន ចែករំលែកបទពិសោធន៍ពាក់ព័ន្ធដល់ការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែនផងដែរ។

លោកអនុរដ្ឋមន្រ្តី Luong Tam Quang ក៏បានចាត់ទុកថា ប្រទេសអាស៊ាននានា ត្រូវការសម្របខ្លួនដោយម្ចាស់ការទៅនឹងស្ថានការណ៍ “ធម្មតាថ្មី” ដើម្បីចែករំលែកបទ ពិសោធន៍ក្នុងការបង្ការ ប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន បង្កើនកិច្ចសហប្រតិបត្តិ ការជាមួយប្រទេសដៃគូសន្ទនារបស់អាស៊ានក្នុងការលើកកំពស់សមត្ថភាពធនធាន មនុស្ស ហើយជួយឧបត្ថម្ភសម្ភារៈបរិក្ខារ មធ្យោបាយបច្ចេក ទេសសម្រាប់បម្រើភារកិច្ច ផងដែរ។         បញ្ចប់សម័យប្រជុំពេញអង្គ រដ្ឋមន្រ្តីនៃបណ្ដាប្រទេសអាស៊ានបានអនុម័តលើ សេចក្ដីថ្លែងការណ៍រួមនៃ AMMTC ១៥៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

  

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top