• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ានបើកកិច្ចសន្ទនាយុវជនលើកទី១

កិច្ចសន្ទនាយុវជនអាស៊ានលើកទី១ មានប្រធានបទ “យុវជនក្នុងយុគសម័យ បដិវត្តន៍ឧស្សាហកម្មទី៤ (4IR)៖ ឱកាស និងបញ្ហាប្រឈមក្នុងការស្តារឡើងវិញក្រោយ ជំងឺរាតត្បាតកូវីដ-១៩”។

ក្នុងក្របខណ្ឌឆ្នាំយុវជនអាស៊ាន ២០២២ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នឹងបើកកិច្ចសន្ទនាយុវជនលើកដំបូងចាប់ពីថ្ងៃទី ២៥ ដល់ទី ២៦ ខែកក្កដា នៅក្រុងសៀមរាប (កម្ពុជា) ដោយមានការចូលរួមពីប្រតិភូចំនួន ៦៨ នាក់ មកពី ប្រទេសក្នុងតំបន់ និងកូរ៉េខាងត្បូង។ ខ្លឹមសារដែលត្រូវបានលើកឡើងនៅក្នុង កិច្ច សន្ទនាយុវជនអាស៊ានគឺសមស្របនឹងអាទិភាពនៃអាណត្តិប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ២០២២ និងប្រធានបទ “អាស៊ានរួមគ្នាធ្វើ៖ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា”។

កិច្ចសន្ទនាយុវជនអាស៊ានលើកទី១ មានប្រធានបទ “យុវជនក្នុងយុគសម័យ បដិវត្តន៍ឧស្សាហកម្មទី៤ (4IR)៖ ឱកាស និងបញ្ហាប្រឈមក្នុងការស្តារឡើងវិញក្រោយ ជំងឺរាតត្បាតកូវីដ-១៩”។ នៅខេត្តសៀមរាប គណៈប្រតិភូយុវជន នឹងចូលរួមកិច្ច សន្ទនាទល់មុខជាមួយរដ្ឋមន្ត្រីយុវជនអាស៊ាន និងមន្ត្រីជាន់ខ្ពស់នានាស្តីពីការផ្ដល់ អំណាចដល់យុវជន ចូលរួមឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ-១៩ និងធ្វើសមាហរណកម្ម ក្នុងតំបន់។ កិច្ចសន្ទនាផ្តោតសំខាន់លើប្រធានបទស្នូលចំនួន៨ រួមទាំងអភិបាលកិច្ច; វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្ដូរថ្មី; ការងារនាពេលអនាគត; ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់; កំណើនបរិយាប័ន្ននិងនិរន្តរភាព; ការប្រែប្រួលអាកាសធាតុ; ការបង្រួញ គម្លាតអភិវឌ្ឍក្នុងអាស៊ាន; ការជួបប្រាស្រ័យប្រជាជន៕

ទិវាវប្បធម៌វៀតណាមនៅចិន

ទិវាវប្បធម៌វៀតណាមនៅចិន

នាយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងប៉េកាំង កម្មវិធី "ទិវាវប្បធម៌វៀតណាមនៅចិន" ត្រូវបានប្រារព្ធឡើងនៅឯរោងមហោស្រពល្ខោនអូប៉េរ៉ាចិន។ ព្រឹត្តិការណ៍នេះ ត្រូវបាន ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ សម្របសម្រួលជាមួយស្ថានទូតវៀតណាមប្រចាំ នៅចិន រៀបចំឡើងក្នុងបំណងផ្សព្វផ្សាយសម្រស់វប្បធម៌ដ៏វិសេសវិសាលរបស់ទឹកដី មនុស្សវៀតណាមទៅកាន់មិត្តភក្តិចិន និងអន្តរជាតិ។

Top