• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ានបន្តកត់ត្រាចំណុចលេចធ្លោផ្នែកសេដ្ឋកិច្ច កំណើន និងការកសាងសហគមន៍

នេះជាការបញ្ជាក់របស់បណ្ដាប្រតិភូដែលចូលរួមកិច្ចប្រជុំអន្តរក្រសួង បូកសរុប សកម្មភាពនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឆ្នាំ២០២២ ដែលក្រសួងការ បរទេសវៀតណាមរៀបចំកាលពីថ្ងៃទី៩ មករា នៅទីក្រុងហាណូយ។
  ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ baoquocte.vn)  

ទាក់ទងនឹងនយោបាយសន្តិសុខ ចំណុចក្តៅគគុកនៅលើពិភពលោកនៅតែមានការវិវឌ្ឍន៍យ៉ាង ស្មុគស្មាញ ចាប់ពីបញ្ហាសមុទ្រខាងកើត មីយ៉ាន់ម៉ា ច្រកសមុទ្រតៃវ៉ាន់ (ចិន) រហូតដល់ វិបត្តិរុស្ស៊ី-អ៊ុយក្រែន។ សម្ពាធដែលបណ្តាប្រទេសអាស៊ានត្រូវប្រឈម នៅចំពោះមុខ បញ្ហាទាំងនេះ បានបង្កឡើងការលំបាកទាំងក្នុងនិងក្រៅប្លុក ជាពិសេសចំពោះសាមគ្គី ភាពរបស់អាស៊ាន។ ទោះជាយ៉ាងណាក៏ដោយ នៅឆ្នាំកន្លងទៅ អាស៊ាននៅតែសម្រេច បានសមិទ្ធិផលជាក់ស្ដែងនានា។ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet បានឲ្យដឹងថា៖

អំពីកំណើនសេដ្ឋកិច្ច អាស៊ានរក្សាបាននូវអត្រាកំណើនល្អគួរសម បើធៀបនឹង តំបន់ផ្សេងទៀតលើពិភពលោក។ កំណើននៅឆ្នាំ ២០២២ គឺ ៥,១% ហើយការព្យា ករណ៍សម្រាប់ឆ្នាំក្រោយនៅតែរក្សាបានកម្រិតប្រហែល ៥%។ សន្ទុះកសាងសហ គមន៍នៅតែរក្សាបានយ៉ាងល្អ តាមផែនទីបង្ហាញផ្លូវ ហើយក៏បានចាប់ផ្តើមកសាងសហ គមន៍អាស៊ានក្រោយឆ្នាំ២០២៥។ ទំនាក់ទំនងខាងក្រៅក៏សម្រេចបាននូវវឌ្ឍនភាពពិត ប្រាកដជាច្រើនផងដែរ

សូមគូសបញ្ជាក់ថា ឆ្នាំ ២០២២ គឺជាឆ្នាំទី ២៧ ដែលវៀតណាមចូលជាសមាជិក អាស៊ាន ដោយបន្តរក្សា និងពង្រឹងឋានៈ តួនាទី និងសំឡេងរបស់ខ្លួននៅក្នុងអាស៊ាន។ ក្នុងឆ្នាំ២០២២ វៀតណាមបានគាំទ្រយ៉ាងសកម្មចំពោះប្រទេសកម្ពុជាក្នុងនាមជា ប្រធានអាស៊ាន ២០២២ ក៏ដូចជាបានរួមចំណែកក្នុងការងាររួមរបស់អាស៊ានផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top