• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាមេរិក - សម្លេងគាំទ្រប្រធានាធិបតីអាមេរិក លោក Donald Trump មានកំរិតខ្ពស់បំផុតនៅក្នុងរយៈពេល ២ ឆ្នាំ


ប្រធានាធិបតីអាមេរិកលោក  Donald Trump 
 

លទ្ធផល​នៃការស្ទាបស្ទង់មតិរបស់ Harvard CAPS / Harris Poll ដែលបានប្រកាសកាលពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ​២០១៩ បានសរឲ្យឃើញថា សម្លេងគាំទ្រនៃអ្នកបោះឆ្នោតចំពោះប្រធានាធិបតីអាមេរិកលោក  Donald Trump​ សម្រេចបានកម្រិតខ្ពស់បំផុតក្នុងរយៈពេល ២ ឆ្នាំកន្លងទៅ ដោយ​សារ​ភាព​សុទិដ្ឋិ​និយម​របស់អ្នក​បោះឆ្នោត​ចំពោះ​ខឿនសេដ្ឋកិច្ច​អាមេរិក។

យោង​តាមលទ្ធផលស្ទង់មតិនោះបានបង្ហាញថា ន ៤៨%នៃចំនួនអ្នក​ត្រូវបាន​សួរគឺគាំទ្រ​ដល់​ការងារ​របស់​លោក​ Trump ដោយកើនពី ៤៥% បើធៀបទៅនឹងលទ្ធផលនៃការស្ទង់មតិកាលពីខែមីនាកន្លងទៅ ខណៈ​ដែល​អត្រា​នៃកា​រ​មិនគាំទ្រគឺ ៥២% ។ ការស្ទាបស្ទង់មតិនេះក៏បានបង្ហា​ញពីកម្រិតខ្ពស់នៃការគាំទ្រខ្ពស់បំផុត​ (៦២%)​ ចំពោះវិធីសាស្រ្តទាក់ទ​ង​របស់លោក Trump ស្តីពីការងារ និង ៥៩​% ចំពោះ​របៀបគ្រប់​គ្រង​របស់​លោក​លើវិស័យ​សេដ្ឋកិច្ចផ​ង​ដែរ។ ប្រ​ជាជនអាមេរិកបានសម្ដែងនូវទស្សនៈអព្យាក្រឹ​ត ឬវិជ្ជមាន​ចំពោះសកម្មភាព​របស់​​ម្ចាស់​សេត​វិមាន​រូបនេះ​លើបញ្ហានានា ដូចជាប្រទេសចិននិងប​ញ្ហាចំណាកស្រុកជាដើម។​  គួរ​បញ្ជាក់​ថា​អត្រា​នៃអ្នក​បោះឆ្នោតគាំទ្រលោក Trum​p ដែលកំពុងស្ទាបស្ទង់មតិនេះ​គឺទទួល​កំរិត​ខ្ពស់​ជាង​ច្រើន​ដង​បើ​ប្រៀប​ធៀប​ទៅនឹងការស្ទាបស្ទង់មតិកាល​ពីមុននោះផង​ដែរ៕

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top