• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាមេរិកសម្ដែងការព្រួយបារម្ភពិសេសចំពោះការដែលចិនធ្វើឲ្យ​លិចនាវានេសាទ​របស់​វៀតណាមនៅសមុទ្រ​ខាងកើត​


 អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោកស្រី Morgan Ortagus (រូបថត៖ C-Span)
 

អ្នកនាំពាក្យក្រសួង​ការបរទេសសហរដ្ឋអាមេរិកលោកស្រី Morgan Ortagus កាលពីថ្ងៃទី៦មេសា បានឲ្យដឹងថា ប្រទេស​នេះមានការព្រួយបារម្ភ ជាពិសេសចំពោះរឿងដែលចិនបាន​ធ្វើឲ្យលិចនា​វានេសាទ​មួយ​គ្រឿង​របស់​វៀត​ណាម​នៅសមុទ្រ​ខាងកើត។ 

លោកស្រីរូបនេះបានបន្ថែមទៀតថា នេះជា សកម្មភាព​ថ្មីបំផុត​ក្នុង​ចំណោម​សកម្មភាព​របស់​ចិន​សំដៅ​ប្រកាស​អធិប​​តេយ្យភាពនៅសមុទ្រដោយខុសច្បាប់ ក៏ដូចជាបង្កឡើងការខូចខាតទៅលើ ប្រទេសជិតខាង​អាស៊ីអាគ្នេយ៍​នានារបស់ចិននៅតំបន់សមុទ្រខាងកើតផង ដែរ។ ចាប់ពីពេលដែលជំងឺ​រាតត្បាត​សកលផ្ទុះ​ឡើងមក​ អាជ្ញាធរប៉េកាំងក៏ បានប្រកាសស្ថានីយ៍ស្រាវជ្រាវថ្មី​នៅតាមមូលដ្ឋាន​សឹកដែល​ប្រទេស​នេះកសាង​ឡើង​នៅថ្មប៉ប្រះទឹក​ Chu Thap (Fiery Cross Reef) និងថ្មប៉ប្រះទឹក Subi ព្រមទាំងឲ្យយន្តហោះ​យោធាពិសេស​ចុះចត​នៅថ្មប៉ប្រះ​ទឹក Chu Thap។ ទន្ទឹមនឹងនោះ ចិនក៏បន្តដាក់ពង្រាយកម្លាំងសេនាជនសមុទ្រនៅ ជុំវិញតំបន់ប្រជុំកោះ​ Truong Sa ផងដែរ។
 
អ្នកនាំពាក្យ Morgan Ortagus បានអះអាងថា កាលពីខែកក្កដាឆ្នាំ ២០១៦ តុលាការអាជ្ញាកណ្ដា​លមួយ​បានចេញ​សាល​ក្រមដោយកំណត់ថា អ្វីៗដែលបានហៅថា “ខ្សែបន្ទាត់ ​៩ ត្រេ” របស់ចិនជាការប្រកាសអធិប​ តេយ្យភាព​នាវាចរណ៍ដោយខុសច្បាប់តាមមាត្រានានា​ នៃអនុសញ្ញាអង្គការសហ​ប្រជាជាតិ​ស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២​។ រដ្ឋាភិបាលសហរដ្ឋអាមេរិក មានទស្សនៈស្រដៀងនឹងសាលក្រមនេះ។ អាមេរិក​អំពាវនាវ​ឲ្យចិន​បន្ត​ផ្ដោត​ សំខាន់ទៅលើកិច្ចខិតខំប្រឹងប្រែងអន្តរជាតិសំដៅប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល ហើយ​បញ្ឈប់​ការ​ឆ្លៀត​យក​ភាពមិនផ្ដោតអារម្មណ៍ឬងាយរង គ្រោះនៃប្រទេសផ្សេងៗ សំដៅបើកទូលាយការ​ប្រកាស​អធិបតេយ្យភាព​ ដោយខុសច្បាប់នៅសមុទ្រខាងកើ​ត៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top