• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាមេរិកយល់ព្រមជាមួយទស្សនៈរបស់រុស្ស៊ីនិងចិនក្នុងបញ្ហាអាហ្គានីស្ថាន

ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោកស្រីអនុរដ្ឋមន្រ្តី Sherman សង្កត់ធ្ងន់ថា សេចក្ដីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខបានឆ្លុះបញ្ចាំងការពិតដែលប្រទេស សមាជិកទាំងអស់នៃស្ថាប័ននេះ រួមទាំងរុស្ស៊ីនិងចិន កំពុងមានគោលដៅរួមនោះ គឺ អំពាវនាវឲ្យតាលីបង់ធានាយុត្តិធម៌និងសិទ្ធិសមភាព ក៏ដូចជាការសម្របខ្លួន គ្មានអំពើហឹង្សា ដើម្បីប្រជាជនណាមួយក៏អាចចាកចេញទៅប្រសិនបើគេមានគោលបំណង។

អនុរដ្ឋមន្រ្តីការបរទេសអាមេរិកលោកស្រី Wendy Sherman។ (រូបថត៖ AFP/VNA)


នាថ្ងៃទី១៨ ខែសីហា អនុរដ្ឋមន្រ្តីការបរទេសអាមេរិកលោកស្រី Wendy Sherman បញ្ជាក់ថា ប្រទេសនេះចែករំលែកជាមួយរុស្ស៊ីនិងចិននូវគោលដៅរួមក្នុង បញ្ហាអាហ្គានីស្ថាន។ ការប្រកាសពោលខាងលើរបស់លោកស្រី Sherman ពាក់ព័ន្ធ ដល់សេចក្ដីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) ក្នុងនោះអំពាវនាវឲ្យបង្កើតរដ្ឋាភិបាលថ្មីមួយដោយមានលក្ខណៈបរិយាប័ន្ននៅអាហ្គានីស្ថាន។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោកស្រីអនុរដ្ឋមន្រ្តី Sherman សង្កត់ធ្ងន់ថា សេចក្ដីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខបានឆ្លុះបញ្ចាំងការពិតដែលប្រទេស សមាជិកទាំងអស់នៃស្ថាប័ននេះ រួមទាំងរុស្ស៊ីនិងចិន កំពុងមានគោលដៅរួមនោះ គឺ អំពាវនាវឲ្យតាលីបង់ធានាយុត្តិធម៌និងសិទ្ធិសមភាព ក៏ដូចជាការសម្របខ្លួនគ្មានអំពើហឹង្សា ដើម្បីប្រជាជនណាមួយក៏អាចចាកចេញទៅប្រសិនបើគេមានគោល បំណង។ ដូច្នេះ តាមលោកស្រីរូបនេះចាត់ទុកថា នាបច្ចុប្បន្នភាគីនានារួមទាំងអាមេរិក រុស្ស៊ីនិង ចិនបានឯកភាពយ៉ាងខ្លាំងក្លាលើបញ្ហាអាហ្គានីស្ថានទៅហើយ។

នាថ្ងៃដដែល ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានសម្ដែងការត្រៀម ខ្លួនជាស្រេចសហប្រតិបត្តិការជាមួយថ្នាក់ដឹកនាំរបស់រុស្ស៊ីនិងចិនសំដៅស្ថាបនា “សន្តិភាពនិងស្ថិរភាព” សម្រាប់អាហ្គានីស្ថានផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយលេខាគណៈកម្មាធិការបក្សតំបន់ស្វ័យត Guangxi ប្រទេសចិន

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយលេខាគណៈកម្មាធិការបក្សតំបន់ស្វ័យត Guangxi ប្រទេសចិន

នារសៀលថ្ងៃទី ៣១ មីនា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយលោក Liu Ninh លេខាគណៈកម្មាធិការបក្សនៃតំបន់ស្វយ័ត Guangxi Zhuang ប្រទេសចិនដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។

Top