• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាមេរិកបានទទួលស្គាល់ជា​ផ្លូវ​ការលើ​​​កិច្ចព្រមព្រៀងស្តីពីការជួយ​គាំពារ​របរ​នេសាទ

នាថ្ងៃទី ១១ ខែមេសា អាមេរិកបានផ្ញើសារជាផ្លូវ ដែលបានទទួលស្គាល់ជាលាយលក្ខណ៍អក្សរលើកិច្ចព្រមព្រៀងស្តីពីការជួយគាំពាររបរនេសាទ ជាកិច្ចព្រមព្រៀងដំបូងគេរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលបានកំណត់លក្ខណៈនិរន្តរភាពបរិស្ថានជាកត្តាស្នូល ត្រូវបានអនុម័តកាលពីឆ្នាំមុន។
អគ្គនាយក WTO លោកស្រី Ngozi Okonjo-Iweala។ (រូបថត៖ Channels Television)


ជាមួយនឹងកាយវិការនេះ សហរដ្ឋអាមេរិកបានក្លាយជាប្រទេសនេសាទធំដំបូងគេដែលបានទទួលស្គាល់កិច្ចព្រមព្រៀងនេះ។

អគ្គនាយក WTO លោកស្រី Ngozi Okonjo-Iweala បានឲ្យដឹងថា ការដែលសហរដ្ឋអាមេរិកទទួលស្គាល់កិច្ចព្រមព្រៀងនេះជាផ្លូវការបានគូសសញ្ញានូវពេលវេលាសំខាន់សម្រាប់ការចូលជាធរមាននៃកិច្ចព្រមព្រៀងដែលមានលក្ខណៈរបត់ស្តីពីនិរន្តរភាពនៃមហាសមុទ្រនេះ។ លោកស្រី Okonjo-Iweala បានបញ្ជាក់ពីបំណងចង់បន្តសហការជាមួយអាមេរិក ដើម្បីធានាថា WTO បំពេញតម្រូវការរបស់មនុស្សទាំងអស់គ្នា។ រីឯខ្លួនវិញ តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោកស្រី Katherine Tai បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ នឹងជួយលើកកម្ពស់ជីវភាពរស់នៅរបស់អ្នកនេសាទនិងកម្មករនៅរដ្ឋអាមេរិក និងតំបន់ផ្សេងទៀត។ ទីក្រុងវ៉ាស៊ីនតោនមានបំណងចង់កសាងកិច្ចព្រមព្រៀងនេះជាមួយសមាជិក WTO ផ្សេងទៀត។

កិច្ចព្រមព្រៀងស្តីពីការជួយគាំពាររបរនេសាទបានដាក់ចេញនូវច្បាប់ពហុភាគីនិងការចាប់បង្ខំថ្មី សំដៅកំណត់ប្រាក់ឧបត្ថម្ភដ៏គ្រោះថ្នាក់ដែលជាកត្តាចម្បងនាំមកនូវការធ្លាក់ចុះយ៉ាងទូលំទូលាយនៃធនធានជលផលរបស់ពិភពលោក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមនិងគុយវ៉ែតជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល

វៀតណាមនិងគុយវ៉ែតជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល

នារសៀលថ្ងៃទី៩ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រី គុយវ៉ែត សេក អាមេដ អាប់ឌុលឡា អាល់-អាម៉ាដ អាល់-សាបា។

Top