• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាមេរិកតែងតែចាត់ទុកវៀតណាមជាដៃគូសំខាន់ក្នុងតំបន់

នារសៀលថ្ងៃអង្គារ ទី ១៤ ខែកុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញទទួលជួបតំណាងពាណិជ្ជកម្មអាមេរិក លោកស្រី Katherine Tai ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែកុម្ភៈ។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងតំណាងពាណិជ្ជកម្មអាមេរិក លោកស្រី Katherine Tai  (រូបថត៖ Dương Giang)

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះភាពជាដៃគូលើគ្រប់ជ្រុងជ្រោយជាមួយអាមេរិក ហើយមានបំណងចង់ជំរុញទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ ស្ថិរភាព និងស៊ីជម្រៅ ដោយឈរលើមូលដ្ឋាននៃការគោរព ឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងស្ថាប័ននយោបាយរបស់គ្នាទៅវិញទៅមក។ លោកនាយករដ្ឋមន្ត្រីបានស្នើថា ទីភ្នាក់ងារនៃប្រទេសទាំងពីរជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលដូចជា ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង កសិកម្មប្រកបដោយនិរន្តរភាព បម្រែបម្រួលថាមពល និងការការពារបរិស្ថាន រួមគ្នាដោះស្រាយបញ្ហាក្នុងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម តាមនោះ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការនាំចេញរបស់វៀតណាមទៅកាន់ទីផ្សារអាមេរិក។

ស្តីពីកិច្ចសហប្រតិបត្តិការពហុភាគី លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះការដែលអាមេរិកធ្វើជាម្ចាស់ផ្ទះឆ្នាំ APEC (កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក) ឆ្នាំ ២០២៣; អះអាងថា វៀតណាមនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក និងប្រទេសជាសមាជិក APEC ដោយឆ្ពោះទៅរកជោគជ័យនៃឆ្នាំ APEC ២០២៣។

រីឯខ្លួនវិញ តំណាងពាណិជ្ជកម្មអាមេរិក លោកស្រី Katherine Tai បានអះអាងថា អាមេរិកតែងតែចាត់ទុកវៀតណាមជាដៃគូសំខាន់ក្នុងតំបន់; មានបំណងចង់បន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគី បង្កើនការផ្លាស់ប្តូរអំពីពលកម្ម បរិស្ថាន ពាណិជ្ជកម្មឌីជីថល កសិកម្ម និងកម្មសិទ្ធិបញ្ញា ...។ ក្នុងឱកាសនេះ តំណាងពាណិជ្ជកម្មអាមេរិកបានឧទ្ទេសនាមជម្រាបអំពីរាល់អាទិភាព និងផែនការរបស់អាមេរិកសម្រាប់រៀបចំឆ្នាំ APEC ឆ្នាំ ២០២៣ ក៏ដូជាសក្តានុពល និងទស្សនវិស័យនៃក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកសម្រាប់វិបុលភាព (IPEF)... ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

សកម្មភាពអបអរសាទរខួបលើកទី ៩៩ ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម

សកម្មភាពអបអរសាទរខួបលើកទី ៩៩ ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម

រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោកឧត្តមសេនីយឯក Luong Tam Quang បានអញ្ជើញដឹកនាំជំនួបជាមួយតំណាងថ្នាក់ដឹកនាំទីភ្នាក់ងារសារព័ត៌មាន។

Top