• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាមេរិកជួយឧបត្ថម្ភអង្គភាពអាជីវកម្មខ្នាតតូចនិងមធ្យមវៀតណាមក្នុងការផ្ទេរប្ដូរឌីជីថល


លោក Nguyen Chi Dung រដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគនិងលោកស្រី Ann Marie Yastishock នាយិកា USAID ចុចប៊ូតុងបើកសម្ពោធកម្មវិធី។ (រូបថត៖ TTXVN)
 

នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ នៅទីក្រុងហាណូយ ក្រសួងផែនការនិងវិនិយោគ វៀតណាមបានសហការជាមួយស្ថាប័នអភិវឌ្ឍអន្តរជាតិអាមេរិកប្រចាំវៀតណាម (USAID) រៀបចំពិធីបើកសម្ពោធ  “កម្មវិធីជួយឧបត្ថម្ភអង្គភាពអាជីវ កម្មផ្ទេរប្ដូរឌីជីថលដំណាក់កាល២០២១-២០២៥”។ លោក Nguyen Chi Dung រដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគនិងលោកស្រី Ann Marie Yastishock នាយិកា USAID បានធ្វើជាសហអធិបតីនៅពិធីនេះ។

ថ្លែងនៅទីនេះ លោករដ្ឋមន្រ្តី Nguyen Chi Dung បានឲ្យដឹងថា នាថ្ងៃ ទី៣ មិថុនាឆ្នាំ២០២០ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមបានចេញផ្សាយ សេចក្ដីសម្រេចចិត្តអនុម័តលើ “កម្មវិធីជាតិស្ដីពីការផ្ទេរប្ដូរឌីជីថលដល់ឆ្នាំ ២០២៥ ទិសដៅដល់ឆ្នាំ២០៣០”។ លោកបានបន្ថែមទៀតថា៖

“គោលដៅនោះគឺដល់ឆ្នាំ២០២៥ អង្គភាពអាជីវកម្មទាំង១០០%សុទ្ធតែ ទទួលបានការជួយឧបត្ថម្ភក្នុងការផ្ទេរប្ដូរឌីជីថល។ អង្គភាពអាជីវកម្មយ៉ាង ហោចណាស់១០ម៉ឺនអង្គភាពនឹងទទួលបានការជួយឧបត្ថម្ភពីកម្មវិធី ហើយ មានយ៉ាងអង្គភាពអាជីវកម្មហោចណាស់១០០អង្គភាពក្នុងចំណោមទាំងនោះ ក្លាយទៅជា អង្គភាពអាជីវកម្មគំរូអំពីការផ្ទេរប្ដូរឌីជីថល”។

លោកស្រី Ann Marie Yastishock នាយិកា USAID បានឲ្យដឹងថា ការផ្ទេរប្ដូរឌីជីថលជានិន្នាការដែលមិនអាចជៀសផុតបានឡើយ ដើម្បីជួយអង្គ ភាពអាជីវកម្មស្ដារកំណើនឡើងវិញក្រោយពីជម្ងឺរាតត្បាត ហើយបង្កើត ជំហានលោតផ្លោះក្នុងបដិវត្តន៍ឧស្សាហកម្មលើកទី៤។ USAID បាននិង កំពុងជួយឧបត្ថម្ភអង្គភាពអាជីវកម្មនៅប្រទេសជាច្រើន អនុវត្តដំណើរការ នេះ រួមទាំងប្រទេសវៀតណាមផង៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top