• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាណិកជនវៀតណាមនៅអូស្រ្តាលីជួយឧបត្ថម្ភគ្នាទៅវិញទៅមកប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត

 ជំងឺរាត​ត្បាត COVID-19 កំពុងជះឥទ្ធិពលដល់កម្មករនិងគ្រួសារជាច្រើននៅក្នុងប្រទេសអូស្ត្រាលី។ ទោះ​បី​ជារដ្ឋា ភិ​បាលនៃប្រទេសម្ចាស់ផ្ទះបានដាក់ចេញនូវវិធានកា​រ ដើម្បី​ផ្តល់​ជំនួយ​ខាង​ហិរញ្ញវត្ថុ​ដល់​ប្រជាជន​និង​អាជីវកម្ម​ក៏ដោយ​ ប៉ុន្តែ អាណិកជនវៀតណាមមួយចំនួនដែលរស់នៅទីនេះ មិនស្ថិតក្នុងក្របខ័ណ្ឌអ្នក​ទទួល​បាន​ការ​ឧបត្ថម្ភដោយរដ្ឋាភិបាលឡើយ។ 
 
យ៉ាងណា​មិញ លើកកម្ពស់ស្មារតី “ស្លឹកល្អការពារស្លឹក រហែក” សមាគមមាតាវៀតណាម (Me Viet) នៅអូស្រ្តាលី​បាន​ស្នើឱ្យសមាជិក នៃក្រុមជួយគ្នាទៅវិញទៅមកក្នុងស្ថានភាព​លំបាក​នេះ។ លោកស្រី Nguyen Bao Chau អ្នក​គ្រប់​គ្រង​សមាគមមាតាវៀតណាមនៅអូស្ត្រាលីចែករំលែកថា៖ “ដើមឡើយមានប្រភព​ចេញ​ពីអាស័យដ្ឋាន​ហ្វេសប៊ុក​ “មាតាវៀតណាម” នៅអូស្រ្តាលី ពោលគឺ នៅលើហ្វេសប៊ុកមានម្តាយខ្លះដែលបានបង្ហោះសារថា ពេល​ខាង​​មុខ​​ដែលពួកគេបានបាត់បង់ការងារ ហើយពួកគេគ្មានលុយ ពួកគេមិន​ដឹងថានឹង​រ៉ាប់រង​ជីវភាព​ប្រចាំ​ថ្ងៃយ៉ាង​ដូច​ម្ត៉េចឡើយ ហើយកូនរបស់ពួកគេនៅតែត្រូវទៅសាលារៀន បន្ទាប់មកត្រូវបង់ប្រាក់ទៀត តើពួកគេមិន​ដឹងរកលុយមកពីណា។  ត្រឹមតែមាន១,២នាក់ត្អូញត្អែប៉ុណ្ណោះ  តែខ្ញុំក៏ជាម្តាយម្នាក់ដែរ យខ្ញុំគិតថាមាន​ករណីជាច្រើននៅជុំវិញ នៅពេលមិនសួរទេក៏គ្មានអ្នកណាឆ្លើយតបដែរ។ ខ្ញុំក៏គិតថាខ្ញុំជា admin នៃអាស័យដ្ឋានហ្វេសប៊ុកនេះ ហើយខ្ញុំបានបង្ហោះ​អត្ថបទបំផុស​ចលនាជួយ​គ្នាទៅវិញ​ទៅមក​នាគ្រាជំងឺ​រាត​ត្បាត​នេះ។
 
ចំណែក​ឯលោក Vu Trung Thanh មានស្រុកកំណើតនៅខេត្ត Hai Duong បានរស់នៅអូស្ត្រាលីជិត ២ ឆ្នាំមក​ហើយ​។ ការរីករាលដាលនៃ COVID-19 បានបណ្តាលឱ្យគាត់បាត់បង់ការងារ ប៉ុន្តែមិនឱ្យខាតពេលទេ គាត់​និង​សមាជិក​នៃសមាគមមាតាវៀតណាម បានដឹកទំនិញជាច្រើនទៅកាន់គ្រួសារដែលជួបការលំបាក។ ក្នុងរយៈ​ពេលត្រឹមតែ ២ សប្តាហ៍ដែលបំផុសចលនាមក សមាគមមាតាវៀត​ណាម​នៅអូស្រ្តាលី​បាន​រៃអង្គាស​ប្រាក់​បាន​ប្រមាណ ១០ ម៉ឺនដុល្លារអូស្រ្តាលី និងទំនិញជាច្រើន។ មិនត្រឹម​តែជួយ​ដល់អ្នក​ដែល​ជួប​ការ​លំបាក​នៅទីក្រុង​ Melbourne ដែលជាប្រភពចាប់ផ្តើមនៃចលនានេះប៉ុណ្ណោះទេ សមាគមមាតាវៀត ណាមនៅ​អូស្ត្រាលី​ថែមទាំង​សហការ​ជាមួយសមា​គមមាតាវៀតណាម នៅទីក្រុងនានារបស់អូស្ត្រាលី ដើម្បីរី​កសាយភាយស្មារតី  “ជួយគ្នា​ទៅវិញទៅ​ម​ក” ជួយដល់អ្នកមានស្ថានភាព​ជាច្រើននៅប្រទេសអូស្ត្រាលី​ផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top