• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាជ្ញាធរ​អង្គការណាតូជួប​ពិភាក្សានៅ​មុនកិច្ចប្រជុំកំពូល

នៅថ្ងៃទី ២២ ខែមីនា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងអគ្គលេខាធិការនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) លោក Jens Stoltenberg បានជួបពិភាក្សាគ្នាស្តីពីការពង្រឹងចំហៀងខាងកើតនៃអង្គការនេះ។
  ទិដ្ឋភាពនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិណាតូនៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២២។ រូបថត៖ AFP/TTXVN  

ជំនួបពិភាក្សានេះ ត្រូវបានធ្វើឡើងនៅមុនកិច្ចប្រជុំកំពូលវិសាមញ្ញរបស់អង្គការណាតូដែលគ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៤ ខែមីនា។

ភាគីទាំងពីរក៏បានពិភាក្សាអំពីជំនួយមនុស្សធម៌និងសន្តិសុខដែលសមាជិកណាតូបានផ្តល់ជូនប្រទេសអ៊ុយក្រែន ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងសមត្ថភាពប្រុងជើងការនិងការពាររបស់អង្គការណាតូ។ លើសពីនេះទៅទៀត រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Blinken ក៏បានពិភាក្សាជាមួយសមភាគីបារាំងលោក Jean-Yves Le Drian អំពី "កិច្ចខិតខំប្រឹងប្រែងដោយឥតឈប់ឈររបស់សម្ព័ន្ធមិត្ត ណាតូនិងដៃគូក្នុងសហភាពអឺរ៉ុប(EU) សំដៅផ្តល់ជំនួយសន្តិសុខនិងមនុស្សធម៌សំខាន់ៗដល់ប្រទេសអ៊ុយក្រែន"៕

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន បញ្ចប់ប្រកប​ដោយជោគជ័យ​នូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន​

ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន បញ្ចប់ប្រកប​ដោយជោគជ័យ​នូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន​

នៅរសៀលថ្ងៃទី១៥ ខែតុលា (ម៉ោងក្នុងស្រុក) លោកប្រធានរដ្ឋសភា ជិន ថាញ់​មិន និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងស៊ីអាន ខេត្តសានស៊ី (ចិន​) វិល​ត្រឡប់មកវៀតណាមវិញ បញ្ចប់ប្រកប​ដោយជោគជ័យនូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន និងធ្វើជាសហ​អធិបតីនៃ​សម័យប្រជុំលើកទី២ នៃគណៈកម្មាធិការសហប្រតិបត្តិការរវាងរដ្ឋសភា វៀតណាម និងសភាតំណាង​ប្រជាជនទូទាំង​ប្រទែស​ចិន តាមការអញ្ជើញរបស់លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភា​តំណាង​ប្រជាជនទូទាំងប្រទេស​ចិន​។

Top