• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អភិវឌ្ឍឧស្សាហកម្មការពារជាតិតាមទិសដៅប្រកបដោយភាពម្ចាស់ការ ខ្លួនទីពឹងខ្លួន និងទំនើប

នោះគឺការថ្លែងមតិបញ្ជាដឹកនាំរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៨០ ទិវាប្រពៃណីរបស់អគ្គស្នងការ ឧស្សាហកម្មការពារជាតិ (ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ១៩៤៥ - ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៥) ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១៥ ខែកញ្ញា នៅទីក្រុងហាណូយ។
លោកអគ្គលេខាបក្ស តូ ឡឹម ប្រគល់កិត្តិនាមវីរៈជននៃកងកម្លាំងប្រដាប់អាវុធប្រជាជន ដល់អគ្គស្នងការឧស្សាហកម្មការពារជាតិ។ (រូបថត៖ VOV)

លោកអគ្គលេខាបក្ស តូ ឡឹម បានឱ្យ​ដឹងថា ដើម្បីសម្រេចបាននូវគោលដៅ កសាងកងទ័ពប្រជាជនវៀតណាមប្រកបដោយលក្ខណៈបដិវត្តន៍ មានរបៀបរៀបរយ ចំណាន និងទំនើបនោះ បក្សនិងរដ្ឋ បានយកចិត្តទុកដាក់ពិសេសដល់ការកសាង និងអភិវឌ្ឍនឧស្សាហកម្មការពារជាតិ។ នាពេលខាងមុខ លោកអគ្គលេខាបក្សបាន ស្នើឱ្យគណៈកម្មាធិការយោធាមជ្ឈិម ក្រសួងការពារប្រទេស ផ្ដោតសំខាន់លើការ ដឹកនាំអគ្គស្នងការឧស្សាហកម្មការពារជាតិឲ្យជ្រួតជ្រាបជាប្រចាំ អនុវត្តន៍យ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពនូវគោលជំហរ និងការដឹកនាំរបស់បក្ស រដ្ឋ និងកងទ័ពលើ ការអភិវឌ្ឍឧស្សាហកម្មការពារជាតិ ដោយគួបផ្សំយ៉ាងជិតស្និទ្ធរវាងការពារជាតិជាមួយ សេដ្ឋកិច្ច សេដ្ឋកិច្ចជាមួយការពារជាតិ។ ក្រសួង ស្ថាប័នមជ្ឈិមនានាត្រូវយកចិត្តទុក ដាក់ពិសេស បង្កើតយន្តការ និងលក្ខខណ្ឌអំណោយផលសម្រាប់កងទ័ពអនុវត្តន៍ ភារកិច្ចជំរុញការអភិវឌ្ឍឧស្សាហកម្មការពារជាតិតាមទិសដៅប្រកបដោយភាពម្ចាស់ការ ខ្លួនទីពឹងខ្លួន ទំនើប ដោយផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ និងក្លាយជាមុខព្រួញនៃ ឧស្សាហកម្មជាតិ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

កសាងបណ្ឌិតសភាការពារជាតិ ដោយមានចក្ខុវិស័យយុទ្ធសាស្ត្រជឿនលឿននិងទំនើប

កសាងបណ្ឌិតសភាការពារជាតិ ដោយមានចក្ខុវិស័យយុទ្ធសាស្ត្រជឿនលឿននិងទំនើប

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានអញ្ជើញ ទៅទស្សនានិងចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥ - ២០២៦ នៅបណ្ឌិតសភាការពារជាតិនៅទីក្រុងហាណូយ។

Top