• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កសាងបណ្ឌិតសភាការពារជាតិ ដោយមានចក្ខុវិស័យយុទ្ធសាស្ត្រជឿនលឿននិងទំនើប

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានអញ្ជើញ ទៅទស្សនានិងចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥ - ២០២៦ នៅបណ្ឌិតសភាការពារជាតិនៅទីក្រុងហាណូយ។
លោកប្រធានរដ្ឋ លឿង គឿង ជូនអំណោយដល់បណ្ឌិតសភាការពារជាតិក្នុងពិធីបើកបវេសនកាល។ (រូបថត៖ VOV)

ក្នុងសុន្ទរកថាបើកបវេសនកាល លោកប្រធានរដ្ឋ លឿង គឿង បានក្រើនរំលឹក ដល់បណ្ឌិត្យសភា ឲ្យលើកកំពស់គុណភាពនៃសកម្មភាពកិច្ចការបរទេសផ្នែកការពារ ជាតិ ពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ; ធ្វើឲ្យសកម្មភាពសហប្រតិបត្តិការកាន់តែ សម្បូរបែប ដោយផ្សាភ្ជាប់យ៉ាងជិតស្និទ្ធ និងរស់រវើករវាងការផ្លាស់ប្តូរ ការចែករំលែក ចំណេះដឹង ជាមួយនឹងការលើកកម្ពស់រូបភាព និងឋានៈរបស់ប្រទេសជាតិ ប្រជាជន គោលនយោបាយការពារជាតិសន្តិភាព ស្វ័យការពារ និងយុត្តិធម៌របស់វៀតណាម។ ទាក់ទងនឹងការដឹកនាំដើម្បីកសាងបណ្ឌិតសភាការពារជាតិ ឲ្យក្លាយទៅជាបណ្ឌិតសភា ដែលមានចក្ខុវិស័យយុទ្ធសាស្ត្រជឿនលឿន ទំនើប ឈានមុខគេក្នុងតំបន់ ប្រកប ដោយកិត្យានុភាព និងឥទ្ធិពលអន្តរជាតិនោះ លោកប្រធានរដ្ឋមានប្រសាសន៍ថា ចាំបាច់ត្រូវកសាងបក្សភាគនៃបណ្ឌិតសភាប្រកបដោយភាពស្អាតស្អំ រឹងមាំ ជាគំរូ ទាំងផ្នែកនយោបាយ មនោគមវិជ្ជា សីលធម៌ ការរៀបចំ និងកម្មាភិបាល។ កម្មាភិបាល បក្ខជន គ្រូបង្រៀន និងអ្នកវិទ្យាសាស្ត្រម្នាក់ៗ នៃបណ្ឌិតសភាត្រូវតែជាគំរូដ៏ភ្លឺស្វាងអំពី ឫទ្ធានុភាពនយោបាយ គុណសម្បតិ្តសីលធម៌ បញ្ញា និងសមត្ថភាពអនុវត្តជាក់ស្តែង៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

សម័យប្រជុំលើកទី២ នៃក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត

សម័យប្រជុំលើកទី២ នៃក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន ប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតបានអញ្ជើញជាអធិបតី សម័យប្រជុំលើកទី ២ នៃក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត។

Top