• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន-សំណូមពរចាំបាច់របស់ខឿនសេដ្ឋកិច្ច


អភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន-សំណូមពរចាំបាច់របស់ខឿនសេដ្ឋកិច្ច
វៀតណាមកំពុងធ្វើសមាហរណកម្មកាន់តែស៊ីជំរៅពីមួយថ្ងៃទៅមួយថ្ងៃជាមួយខឿនសេដ្ឋកិច្ចសកល ប៉ុន្តែ​ខឿន​សេដ្ឋកិច្ចនៅមានឧបសគ្គជាច្រើន។លើកទឹកចិត្តវិនិយោគពីមណ្ឌលឯកជនអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជនឧបសគ្គស្លាប់រស់ជាសំណូមពរចាំបាច់ចំពោះវៀតណាម នាពេលខាងមុខនេះ។

សេដ្ឋកិច្ចឯកជននិងបណ្ដាការរួមវិភាគទានសំរាប់ខឿនសេដ្ឋកិច្ចវៀតណាម        ក្រោយរយៈពេលជាង ៣០​ឆ្នាំ​ ផ្លាស់ប្តូរថ្មីមណ្ឌលសេដ្ឋកិច្ចឯកជនបានកើនឡើងយ៉ាងខ្លាំងទាំងបរិមាណនិងគុណភាព។ នាឆ្នាំ​២០០២​ មាន​សហគ្រាសឯកជនចំនួន៥៥ ២០០ សហគ្រាសតែប៉ុណ្ណោះ ប៉ុន្តែដល់ឆ្នាំ ២០១៥ វៀតណាមបានមានសហគ្រាសឯកជនជាង ៤៩៥.០០០ សហគ្រាស បង្កើតការងារធ្វើជូនពលករចំនួន ៨៥% សំរាប់ខឿនសេដ្ឋកិច្ច។ ការអភិវឌ្ឍន៍របស់សម្ព័ន្ធក្រុមហ៊ុនឯកជនធំៗ ក្នុងវិស័យសំណង់ អាកាសចរណ៍ ផលិតកម្មកសិកម្មនិង ឧស្សាហកម្ម បានរួមចំណែកផ្លាស់ប្តូរមុខមាត់សំរាប់ខឿនសេដ្ឋកិច្ច នាំមកនូវផលប្រយោជន៍ជាច្រើនសំរាប់ប្រជាជន និងរួមចំណែកមិនតិចតូចចំពោះ GDP ។ រួមជាមួយគ្នានោះ ជួរអាជីវករវៀតណាមក៏បានរីកធំធាត់កាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។ វាយតំលៃអំពីការអភិវឌ្ឍន៍របស់សហគ្រាសឯកជន  លោក  Truong Dinh Tuyen អតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មវៀតណាម បានអោយដឹងថា៖

“ សហគ្រាសឯកជនមានឧត្តមភាពជាច្រើន នោះគឺសម្បូរប្រភពធនធានមនុស្សសម្បូរ។ នេះជាបណ្ដាមនុស្សឧស្សាព្យាយាម ខំប្រឹងប្រែងសិក្សារៀនសូត្រនិងប្រតិកម្មរហ័ស។ សហគ្រាសឯកជនបានបង្កើតក្រោយគេក្តី ប៉ុន្តែមានឧត្តមភាពអំពីល្បឿន។ រដ្ឋាភិបាលចាត់ទុកសេដ្ឋកិច្ចឯកជនជាកម្លាំងចលកររបស់ខឿនសេដ្ឋកិច្ច។”

បង្កើតឱកាសសំរាប់មណ្ឌលសេដ្ឋកិច្ចឯកជនអភិវឌ្ឍន៍        មិនអាចបដិសេធន៍បានជំហានលោតផ្លោះរបស់ប្លុកសេដ្ឋកិច្ចឯកជនក្តី ប៉ុន្តែក៏ត្រូវពិនិត្យមើលទៅលើស្ថានភាពជាក់ស្ដែងគឺមណ្ឌលនេះនៅមានកំហិតជាច្រើន​ ដោយសារសហគ្រាសឯកជនចំនួន ៩៧% មានទ្រង់ទ្រាយតូច កំរិតបច្ចេកវិទ្យាទាប សមត្ថភាពហិរញ្ញវត្ថុ ប្រសិទ្ធភាពពលកម្មអាជីវកម្មនៅទាប។ អត្រាសហគ្រាសឯកជនធ្វើអាជីវកម្មខូចខាតនិងក្ស័យធនក្នុងដំ​ណាក់​កាលពីឆ្នាំ  ២០០៧ ដល់ឆ្នាំ ២០១៥ ឡើងដល់ ៤៥%។ លោក Nguyen Duc Tho ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន An Tin បានផ្តល់មតិថា៖

"ចំពោះប្រទេសផ្សេងៗលើពិភពលោក ប្រជាជនចំនួនមួយពាន់នាក់នឹងមានអាជីវករចំនួន ១០០ នាក់  រីឯ នៅវៀតណាម ប្រជាជនចំនួនមួយពាន់នាក់ទើបមានអាជីវករចំនួន ៦ នាក់។ ក្នុងដំណើការធ្វើសមាហរណកម្មសេដ្ឋកិច្ចសកល លើកទឹកចិត្តស្មារតីចាប់អាជីព។ បណ្ដាបែបបទ គោលនយោបាយ ត្រូវជិតស្និទ្ធិ និងជួយអោយសហគ្រាសឯកជនអភិវឌ្ឍន៍។ ”

អ្នកជំនាញការសេដ្ឋកិច្ច Dao Xuan Sam នៃបណ្ឌិតសភានយោបាយជាតិហូជីមិញ បានវាត់ទុកថា៖ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន បញ្ហាធំបំផុតគឺត្រូវបង្កើតឡើងការព្រមៗគ្នាអំពីបែបបទទីផ្សារ៖          “ បក្សនិងរដ្ឋ​ ដាក់គោលដៅខ្ពស់អំពីការអភិវឌ្ឍន៍ប្រព័ន្ធសហគ្រាស។ ប្រការសំខាន់គឺផ្លាស់ប្តូរថ្មីគោលនយោបាយបែប​បទ​ ដើម្បីប្រជាជនសកម្មចូលរួមដំណើការចាប់អាជីព។ ចង់អភិវឌ្ឍន៍សេដ្ឋកិច្ចឯកជនគឺត្រូវដោះស្រាយបញ្ហា​ភាគ​ហ៊ុនភាវូបនីយកម្មសហគ្រាសរដ្ឋ ផ្ទេស់ប្រជែងតែប៉ុណ្ណោះ។”

គោលដៅដែលបានវៀតណាមដាក់ចេញគឺអភិវឌ្ឍន៍មួយលានសហគ្រាស នាឆ្នាំ២០២០។ ប្រការនេះមិនងាយស្រួលទេ ពីព្រោះក្រោយរយៈពេលជាង៣០ឆ្នាំផ្លាស់ប្តូរថ្មីសេដ្ឋកិច្ចឯកជនអភិវឌ្ឍន៍ហើយក្តី ប៉ុន្តែទើបមានជាង ៥០ ម៉ឺនសហគ្រាសតែប៉ុណ្ណោះ។ ៣ឆ្នាំទៀត បរិមាណនេះនឹងកើនឡើងជាង ២ ដង គោលដៅនេះកំពុងប្រឈមមុខនឹងឧបសគ្គជាច្រើន ទាមទារអោយមានការវាយតំលៃត្រឹមត្រូវថែមទៀតអំពីតួនាទីរបស់​ខឿន​សេដ្ឋកិច្ចឯកជន និងមានដំណោះស្រាយជាក់ស្ដែង ដើម្បីសេដ្ឋកិច្ចឯកជន អភិវឌ្ឍន៍ ក្លាយទៅជាកម្លាំងចលករសំខាន់របស់ខឿនសេដ្ឋកិច្ច៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top