• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អភិវឌ្ឍន៍យ៉ាងខ្លាំងទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយកាណាដា-វៀតណាម

នេះជាសេចក្តីបញ្ជាក់ដោយអនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang ក្នុងជំនួបជាមួយអនុរដ្ឋមន្ត្រីក្រសួងការពារជាតិកាណាដា លោកស្រី Stefanie Beck នារសៀលថ្ងៃទី២០ ខែកុម្ភៈ នៅទីក្រុងហាណូយ ក្នុងឱកាសដែលលោកស្រី Stefanie Beck អញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម និងចូលរួមកិច្ចសន្ទនាគោលនយោបាយអនុរដ្ឋមន្ត្រីការពារជាតិវៀតណាម-កាណាដា លើកទី៣។
ឧត្តមសេនីយឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានទទួលស្វាគមន៍លោកស្រី Stefanie Beck អនុរដ្ឋមន្ត្រីក្រសួងការពារជាតិកាណាដា។ រូបថត៖ Trong Duc/VNA

លោកស្រីអនុរដ្ឋមន្ត្រី Le Thi Thu Hang បានសង្កត់ធ្ងន់ថា ដើម្បីឲ្យទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម-កាណាដា បន្តអភិវឌ្ឍកាន់តែមានស្ថិរភាព និងជាក់ស្តែងនាពេលខាងមុខ ភាគីទាំងពីរត្រូវជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់; រក្សាឱ្យបានទៀងទាត់នូវយន្តការសន្ទនាទ្វេភាគីដែលមានស្រាប់ ដូចជា ការពិគ្រោះយោបល់នយោបាយថ្នាក់រដ្ឋមន្ត្រីការបរទេស ការប្រឹក្សាគោលនយោបាយការពារជាតិ គណៈកម្មាធិការសេដ្ឋកិច្ចចម្រុះ ។

រីឯខ្លួនវិញ អនុរដ្ឋមន្ត្រី Stefanie Beck បានអះអាងថា កាណាដាជានិច្ចកាលវាយតំលៃខ្ពស់ចំពោះតួនាទី និងឋានៈរបស់វៀតណាមក្នុងតំបន់ ហើយតែងតែយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយវៀតណាម ជាពិសេសក្នុងដំណើរការអនុវត្តយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិករបស់កាណាដា។ អនុរដ្ឋមន្ត្រី Stefanie Beck បានអះអាងថា កាណាដានឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយវៀតណាម ដើម្បីអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានូវទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ព្រមទាំងបានសន្យាបន្តជួយឧបត្ថម្ភវៀតណាមចូលរួមយ៉ាងសកម្ម និងមានប្រសិទ្ធភាពក្នុងសកម្មភាពរក្សាសន្តិភាពអ.ស.ប។ ក្នុងឱកាសនេះ អនុរដ្ឋមន្ត្រីទាំងពីរក៏បានពិភាក្សាលើបញ្ហាអន្តរជាតិ និងតំបន់មួយចំនួនដែលមានការយកចិត្តទុកដាក់គ្នាដូចគ្នា៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

លោកស្រី Kaja Kallas បានសង្កត់ធ្ងន់ថា វៀតណាម និង EU ចែករំលែកទស្សនៈ និងផលប្រយោជន៍ជាច្រើនក្នុងការ​ជំរុញពហុភាគីនិយម រក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ គាំទ្រពាណិជ្ជកម្មសេរី ធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ ព្រមទាំងដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ។

Top