• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អភិវឌ្ឍន៍ទីក្រុង Can Tho ប្រកបដោយចីរភាពដល់ឆ្នាំ ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៤៥

នាព្រឹកថ្ងៃទី ២៣ ខែឧសភា នៅទីក្រុង Can Tho បានប្រព្រឹត្តិទៅសិក្ខាសាលា ក្រោមប្រធានបទ “អភិវឌ្ឍន៍ទីក្រុង Can Tho ប្រកបដោយចីរភាព ដល់ឆ្នាំ ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៤៥” ។

សិក្ខាសាលាក្រោមប្រធានបទ “អភិវឌ្ឍន៍ទីក្រុង Can Tho ប្រកបដោយចីរភាព ដល់ឆ្នាំ ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៤៥”



នៅក្នុងសិក្ខាសាលានេះ តំណាង ជាច្រើនបានវាយតម្លៃថា ដោយមានផ្ទៃដីកសិកម្មជាង ៨០% ហើយមិនសូវ រងផលប៉ះបាល់ដោយបម្រែបម្រួលអាកាសធាតុនោះ ប្រៀបខ្លាំងរបស់ទីក្រុង Can Tho គឺអភិវឌ្ឍន៍ប្រព័ន្ធសេវាកម្ម បច្ចេកទេស កសិកម្ម ដែលផ្សារភ្ជាប់ជាមួយការពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់ logistics អន្តរតំបន់។

អញ្ជើញថ្លែងសន្និដ្ឋាន លោក Nguyen Van Binh ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមលបានសង្កត់ធ្ងន់ថា ការស្ថាបនាទីក្រុង Can Tho ឲ្យក្លាយទៅជាមជ្ឈមណ្ឌលគឺមានអត្ថន័យពិសេសសម្រាប់តំបន់ដីសណ្ដទន្លេ Cuu Long ទាំងមូល ដែលត្រូវបានដាក់បញ្ជូលទៅក្នុងក្នុងការអភិវឌ្ឍន៍តំបន់ទាំងមូលផងដែរ។

សូមបញ្ជាក់ដែរថា បន្ទាប់ពីរយៈពេល ១៥ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៤៥ របស់ការិយាល័យនយោបាយស្តីពីការកសាងនិងអភិវឌ្ឍន៍ទីក្រុង Can Tho ក្នុងសម័យកាលឧស្សាហូបនីយកម្មនិងទំនើបភាវូបនីយកម្មប្រទេសជាតិនោះ  កំណើនរបស់ទីក្រុងក្នុងដំណាក់កាលនេះគឺទទួលបានប្រមាណ ៧,២៣%។ ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ទទួលបានជិត ៩០ លានដុងហើយជារៀងរាល់ឆ្នាំបានរួមចំណែកប្រមាណ ១,៨% នៃ GDP  របស់ប្រទេសទាំងមូល។ នេះជាមូលដ្ឋានគ្រឹះសម្រាប់ទីក្រុង Can Tho ដាក់ចេញទិសដៅអភិវឌ្ឍន៍នាពេលអនាគត៕
  

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top