• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុសញ្ញាទីក្រុងហាណូយនឹងជាសញ្ញាដ៏លេចធ្លោនៃកិច្ចការបរទេសពហុភាគីរបស់វៀតណាម

នោះគឺជាការអះអាងរបស់អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Dang Hoang Giang ពេលឆ្លើយសំណួរអ្នកសារព័ត៌មានអំពីពិធីចុះហត្ថលេខាលើអនុសញ្ញានៅ ទីក្រុងហាណូយដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២៥ និង ២៦ ខែតុលា ឆ្នាំ ២០២៥។

អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Dang Hoang Giang។ (រូបថត៖ VGP)

អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Dang Hoang Giang បានឲ្យដឹងថា ក្នុងឆ្នាំ ២០១៩ អង្គការសហប្រជាជាតិបានផ្តួចផ្តើមការកសាងអនុសញ្ញាប្រយុទ្ធប្រឆាំងនឹង ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ដែលជាឯកសារប្រកបដោយលក្ខណៈបរិយាប័ន្នដំបូងរបស់ អង្គការសហប្រជាជាតិក្នុងវិស័យនេះ។ តាំងពីដើមមក វៀតណាមបានគាំទ្រយ៉ាង សកម្មនូវគំនិតផ្តួចផ្តើមដ៏សំខាន់នេះរបស់អង្គការសហប្រជាជាតិ។ ក្នុងអំឡុងពេលពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៤ ដោយមានការអនុញ្ញាតពីប្រធានរដ្ឋ ក្រុមការងារអន្តរវិស័យ របស់រដ្ឋាភិបាលវៀតណាម ដែលមានស្នូលគឺក្រសួងនគរបាល និងក្រសួងការបរទេស រួមជាមួយស្ថាប័នពាក់ព័ន្ធបានចូលរួមយ៉ាងសកម្មក្នុងការចរចារទាំង ៨ ជុំ នៃអនុសញ្ញា នេះ។ នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៤ មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័ត ជាផ្លូវការលើអនុសញ្ញាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ិនធឺណិត។
តាមលោកអនុរដ្ឋមន្ត្រី Dang Hoang Giang ការដែល អង្គការសហប្រជាជាតិ ជ្រើសរើសទីក្រុងហាណូយជាទីកន្លែងសម្រាប់រៀបចំពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ហើយយល់ ស្របឲ្យឯកសារសំខាន់នេះត្រូវបានដាក់ឈ្មោះថា អនុសញ្ញាទីក្រុងហាណូយ គឺជាសញ្ញាសម្គាល់ដ៏សំខាន់មួយក្នុងកិច្ចការបរទេសពហុភាគីរបស់វៀតណាម។ វៀតណាមសង្ឃឹមថា ពិធីចុះហត្ថលេខានៅទីក្រុងហាណូយនឹងទាក់ទាញការចូលរួមពី ប្រទេសសមាជិកយ៉ាងច្រើនកុះករ ដោយមានប្រទេសហត្ថលេខីយ៉ាងហោចណាស់ ចំនួន ៤០ បង្ហាញពីការសន្យាផ្នែកនយោបាយយ៉ាងមុតមាំ ដើម្បីឱ្យអនុសញ្ញាអាច ត្រូវបានផ្តល់សច្ចាប័ន និងចូលជាធរមានក្នុងពេលឆាប់ៗនេះ ស្របតាមផែនទីបង្ហាញ ផ្លូវរបស់ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) នៅឆ្នាំ ២០២៧៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

លោកស្រី Kaja Kallas បានសង្កត់ធ្ងន់ថា វៀតណាម និង EU ចែករំលែកទស្សនៈ និងផលប្រយោជន៍ជាច្រើនក្នុងការ​ជំរុញពហុភាគីនិយម រក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ គាំទ្រពាណិជ្ជកម្មសេរី ធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ ព្រមទាំងដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ។

Top