• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុវត្តន៍ឲ្យបានល្អការងារត្រៀមរៀបចំការបោះឆ្នោតប៉ុន្តែត្រូវធានាការអភិវឌ្ឍសេដ្ឋកិច្ច បង្ការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតប្រកបដោយសុវត្ថិភាព

លោកប្រធានរដ្ឋសភា Vuong Dinh Hue និងថ្នាក់ដឹកនាំខេត្ត Tuyen Quang ចុះត្រួតពិនិត្យបញ្ជីឈ្មោះម្ចាស់ឆ្នោតនៅមណ្ឌលបោះឆ្នោតលេខ២ សង្កាត់ An Tuong ទីក្រុង Tuyen Quang។ (រូបថត៖ baotuyenquang.com)
 

នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ប្រធាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារ នៅខេត្ត Tuyen Quang។

ថ្លែងនៅជំនួបធ្វើការ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានវាយតម្លៃខ្ពស់ ចំពោះការងារត្រៀមរៀបចំការបោះឆ្នោតរបស់ខេត្ត ដោយត្រូវបានអនុវត្តន៍យ៉ាងត្រឹមត្រូវតាមច្បាប់ ដោយលក្ខណៈវិទ្យា សាស្ត្រនិងភាពច្នៃប្រឌិត។ លោកប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា៖ “ដើម្បីធានាការជ្រើសរើសយ៉ាងត្រឹមត្រូវនូវសមាជិករដ្ឋសភា សមាជិកក្រុម ប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ដ៏ឆ្នើមនិងសក្តិសមបំផុត ត្រូវបង្កើនការអនុវត្តបច្ចេកវិទ្យា ព័ត៌មាននិងប្រើប្រាស់មធ្យោបាយសារព័ត៌មាន ដើម្បីជួយបេក្ខជន ឈរឈ្មោះជាសមា ជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជន ទាក់ទងប្រាស្រ័យជាមួយម្ចាស់ឆ្នោត។ ប្រព័ន្ធវិទ្យុផ្សាយសម្លេងនិងទូរទស្សន៍គួរតែចុះផ្សាយខ្លឹមសារស្ដីពីជីវប្រវត្តិ កម្មវិធីសកម្ម ភាពរបស់បេក្ខជន។ ផតថលព័ត៌មានអេឡិចត្រូនិក ហើយជាពិសេស បណ្ដាញ អូបាល័រឃោសនានៅតាមឃុំសង្កាត់ គឺជាទម្រង់ប្រកបដោយប្រសិទ្ធភាព គួរតែឆ្លៀត ប្រើប្រាស់ឲ្យបានជាអតិបរមា។ ឬក៏រៀបចំកិច្ចប្រជុំផ្សាយផ្ទាល់តាមប្រព័ន្ធវីដេអូ ដើម្បី បេក្ខជនអាចទាក់ទងប្រាស្រ័យជាមួយម្ចាស់ឆ្នោតនៅកន្លែងជាច្រើនក្នុងពេលតែមួយ”។

ទន្ទឹមនឹងការអនុវត្តការងារត្រៀមរៀបចំការបោះឆ្នោត លោកប្រធានរដ្ឋសភាក៏ បានតម្រូវឲ្យខេត្ត Tuyen Quang បន្តអនុវត្តឲ្យបានល្អនូវភារកិច្ចចំនួន២ទន្ទឹមគ្នានោះ គឺធានាការអភិវឌ្ឍសេដ្ឋកិច្ចផង ព្រមទាំងបង្ការប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតនិងធានា សន្តិសុខសង្គមផង៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ជួបសន្ទនាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ជួបសន្ទនាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ាឡេស៊ី នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុង គូឡាឡាំពួ ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន បានជួបសន្ទនាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim។

Top