យោងតាមគណៈប្រតិភូ
ការអភិវឌ្ឍថាមពលបៃតង ថាមពលស្អាត និងថាមពលកកើតឡើងវិញ
គឺជាទិសដៅត្រឹមត្រូវសម្រាប់ប្រទេសនានានាពេលបច្ចុប្បន្ននេះ។
ជាមួយនឹងអត្ថប្រយោជន៍នៃឆ្នេរសមុទ្រជាង ៣.០០០ គីឡូម៉ែត្រ
វៀតណាមក៏អាចអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ និងថាមពលខ្យល់នៅឆ្នេរសមុទ្រផងដែរ។ លោក Tran Van
Tuan សមាជិកសភាខេត្ត Tra Vinh បានឲ្យដឹងថា៖ “វៀតណាមត្រូវយកចិត្តទុកដាក់ជាពិសេស
ហើយអនុវត្តន៍បានឆាប់ៗ គោលនយោបាយលើកទឹកចិត្តការអភិវឌ្ឍវិស័យនេះ។
ព្រោះនេះជាធនធានដ៏មានតម្លៃបំផុតដែលធម្មជាតិបានផ្ដល់ជូន។
វានឹងបង្កើតលក្ខខណ្ឌសម្រាប់អាជីវកម្ម ជាពិសេសអាជីវកម្មវិនិយោគផ្ទាល់ពីបរទេស
សកម្មក្នុងការអភិវឌ្ឍផលិតកម្មបៃតង បង្កើតទំនិញនាំចេញ “Made in Vietnam” និងឆ្លើយតបនឹងតម្រូវការសុវត្ថិភាពបរិស្ថានដ៏តឹងរ៉ឹងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី
និង FTA ដែលវៀតណាមបានចុះហត្ថលេខា តាមនោះ
បង្កើតឱ្យមានកំណើនលោតផ្លោះក្នុងពាណិជ្ជកម្មអន្តរជាតិ”។
ទាក់ទងនឹងគោលនយោបាយអនុវត្តន៍ជាក់ស្តែង
រាល់ការសន្យារបស់រដ្ឋាភិបាលវៀតណាម ក្នុងការសុក្រិតក្របខ័ណ្ឌច្បាប់
ឧបនាយករដ្ឋមន្ត្រីលោក Tran Hong Ha បានឲ្យដឹងថា៖ “យើងនឹងផ្តោតលើថាមពលកកើតឡើងវិញ
និងអនុវត្តអនុក្រឹត្យស្តីពីការទិញអគ្គិសនីដោយផ្ទាល់សម្រាប់អតិថិជនធំៗ។
នាយករដ្ឋមន្រ្តី ក៏បានស្នើឱ្យចេញអនុក្រឹត្យស្តីពីបញ្ហាទាក់ទងនឹងអគ្គិសនី
ដោយស្មារតីជំរុញឱ្យប្រជាពលរដ្ឋចូលរួមចំណែក និងបំពេញបន្ថែមប្រភពអគ្គិសនី”។
ឧបនាយករដ្ឋមន្ត្រី
Tran
Hong Ha ក៏ចង់ធ្វើវិសោធនកម្មច្បាប់អគ្គិសនីក្នុងពេលឆាប់ៗនេះ
ដែលកំណត់ជាពិសេសនូវយន្តការ និងគោលនយោបាយសម្រាប់ការអភិវឌ្ឍថាមពលកកើតឡើងវិញ
និងការអភិវឌ្ឍសេដ្ឋកិច្ចបៃតង៕





