• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Quoc Dung ចូលរួមសន្និសីទថ្នាក់មន្ត្រីជាន់ខ្ពស់អាស៊ាន

នាថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០១៨ នៅសិង្ហបុរីបានប្រព្រឹត្តិទៅសន្និសីទថ្នាក់មន្ត្រីជាន់ខ្ពស់អាស៊ាន (SOM អាស៊ាន) ដោយមានការចូលរួមរបស់អនុរដ្ឋមន្ត្រី និងលេខាអចិន្រ្តៃយ៍ក្រសួងការបរទេសនៃប្រទេសអាស៊ានទាំង ១០ និងលេខាធិការដ្ឋានអាស៊ាន។

 សន្និសីទថ្នាក់មន្ត្រីជាន់ខ្ពស់អាស៊ាន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Quoc Dung បានដឹកនាំគណប្រតិភូអញ្ជើញចូលរួមសន្និសីទនេះ។ ថ្លែងមតិនៅទីនេះ លោក Nguyen Quoc Dung បានអះអាងថា៖ វៀតណាមបានបន្តសហការយ៉ាងជិតស្និទ្ធជាមួយបណ្ដាប្រទេសអាស៊ាន ដើម្បីអនុវត្តន៍ប្រកបដោយជោគជ័យនូវរាល់អាទិភាពសំខាន់ៗ ដែលបានដាក់ចេញក្នុងឆ្នាំ ២០១៨ សំដៅឆ្ពោះទៅស្ថាបនាអាស៊ានច្នៃប្រឌិតមួយ។ ស្ដីពីស្ថានភាពអនុវត្ត សេចក្ដីថ្លែងការណ៍សម្រាប់ភាគីនានានៅសមុទ្រខាងកើត (DOC) កសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត COC នោះ លោក Nguyen Quoc Dung បានលើកឡើង អំពីបម្រែបម្រូលគួរឲ្យព្រួយបារម្ភនាពេលថ្មីៗនេះនៅសមុទ្រខាងកើតដែលបាន​រំលោភលើ DOC និងជះឥទ្ធិពលយ៉ាងអវិជ្ជមានដក់ដំណើរការកសាង COC ហើយលោករូបនេះបានអំ​ពាវ​នាវ​ឲ្យអាស៊ាន គប្បីសាមគ្គីនិងបន្តរួមវិភាគទានក្នុងការរក្សាសន្តិសុខ ស្ថិរភាព សុវត្ថិភាព សន្តិសុខ សេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត។

នៅខាងក្រៅសន្និសីទនេះ លោក Nguyen Quoc Dung មានជំនួបសន្ទនាទ្វេភាគីជាមួយអនុរដ្ឋមន្ត្រីការបរទេសនៃ​បណ្ដាប្រទេសដូចជា៖ កូរ៉េខាងត្បូង អូស្រ្តាលី និងនូវែលហ្សេឡង់ ដើម្បីពិភាក្សាអំពីរាល់បញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នាផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top