• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Ha Kim Ngoc ទទួលជួបអនុរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រី Bonnie D. Jenkins

លោក Ha Kim Ngoc បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យជាច្រើន ជាពិសេសសេដ្ឋកិច្ច និងពាណិជ្ជកម្ម ការដោះស្រាយផលវិបាកនៃសង្គ្រាម សុខាភិបាល អប់រំ ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការបម្លែងថាមពល ជាដើម។
  អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Ha Kim Ngoc ទទួលជួបអនុរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រី Bonnie D. Jenkins។ (រូបថត៖ VNA)  

នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០២២ ទទួលជួបអនុរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកការគ្រប់គ្រងអាវុធនិងសន្តិសុខអន្តរជាតិ លោកស្រី Bonnie D. Jenkins ដែលកំពុងមកបំពេញទស្សនកិច្ចនៅវៀតណាម អនុរដ្ឋមន្ត្រីការបរទេស វៀតណាម លោក Ha Kim Ngoc បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យជាច្រើន ជាពិសេសសេដ្ឋកិច្ច និងពាណិជ្ជកម្ម ការដោះស្រាយផលវិបាកនៃសង្គ្រាម សុខាភិបាល អប់រំ ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការបម្លែងថាមពល ជាដើម។ រីឯខ្លួនវិញ លោកស្រីអនុរដ្ឋ មន្ត្រី Bonnie Jenkins បានបញ្ជាក់ថា សហរដ្ឋអាមេរិកយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយ​វៀតណាម ហើយបានសម្ដែងការចាប់អារម្មណ៍ចំពោះ វឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរលើវិស័យជាច្រើន ក្រោយពីរយៈពេល ២៧ ឆ្នាំនៃការធ្វើប្រក្រតីភាពទំនាក់ទំនងឡើងវិញ ដោយនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។ លោកស្រីអនុរដ្ឋមន្ត្រី Bonnie Jenkins បានវាយតំលៃខ្ពស់ចំពោះការរួមចំណែករបស់វៀតណាមក្នុងដំណើរការប្រឆាំងការរីកសាយភាយអាវុធនុយក្លេអែរជាសាកល ព្រមទាំងបញ្ជាក់នូវបំណងចង់បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យនានាភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា ជាពិសេសការដោះស្រាយផលវិបាកនៃសង្គ្រាម សុខាភិបាល ការបង្ការទប់ស្កាត់ជំងឺរាតត្បាត សន្តិសុខអាកាសចរណ៍ ថាមពល​នុយក្លេអ៊ែរដើម្បីគោលដៅសន្តិភាព និងការជំរុញតួនាទីរបស់នារីក្នុងសន្តិភាព និងសន្តិសុខ ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top