• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Haris ចាប់ផ្តើមដំណើរទស្សនកិច្ចនៅវៀតណាម

ពិធីទទួលស្វាគមន៍ចំពោះអនុប្រធានាធិបតីសហរដ្ឋ អាមេរិកបានធ្វើឡើងនៅវិមានប្រធានរដ្ឋ នាព្រឹកថ្ងៃទី ២៥ ខែសីហានេះ។
 

អនុប្រធានាធិបតីអាមេរិក Kamala Harris (រូបថត៖ Reuters)


នាព្រឹកថ្ងៃទី ២៥ ខែសីហា អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris បានចាប់ផ្តើមសកម្មភាពក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់លោកស្រីនៅប្រទេសវៀតណាម (ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែសីហា) តាមការអញ្ជើញរបស់អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan។ ពិធីទទួលស្វាគមន៍ចំពោះអនុប្រធានាធិបតីសហរដ្ឋអាមេរិកបានធ្វើឡើងនៅវិមានប្រធានរដ្ឋ នាព្រឹកថ្ងៃទី ២៥ ខែសីហានេះ។

នៅថ្ងៃទី ២៥ ខែសីហានេះ លោកស្រី Haris អញ្ជើញជួបពិភាក្សាជាមួយថ្នាក់ដឹកនាំវៀតណាមស្តីពីស្ថានភាពជំងឺកូវីដ-១៩ ក៏ដូចជាបញ្ហាសន្តិសុខក្នុងតំបន់និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ លើស ពីនេះ លោកស្រី Haris  អញ្ជើញចូលរួមពិធីបើកសម្ពោធការិយាល័យរបស់មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺរបស់អាមេរិក (CDC) ប្រចាំនៅទីក្រុងហាណូយ។ នេះគឺជាការិយាល័យប្រចាំតំបន់របស់ CD អាមេរិកនៅអាស៊ីអាគ្នេយ៍ សំដៅដោះស្រាយបញ្ហាទាក់ទងនឹងជំងឺឆ្លង។

ដំណើរទស្សនកិច្ចនេះបានធ្វើឡើងក្នុងបរិបទដែលភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម - អាមេរិកបន្តរក្សាសន្ទុះនៃការអភិវឌ្ឍជាវិជ្ជមាន ដោយអាស្រ័យលើមូលដ្ឋានគ្រឹះនៃទំនាក់ទំនងដែលបានកសាងនិងពូនជ្រុំដោយភាគីទាំងពីរក្នុងរយៈពេល ២៦ ឆ្នាំកន្លងមក លើគ្រប់វិស័យ ទាំងទ្វេភាគីតំបន់និងអន្តរជាតិ។ ដំណើរទស្សនកិច្ចនេះក៏រួមចំណែកពង្រឹងចំណងមិត្តភាពនិងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងទីក្រុងវ៉ាស៊ីនតោននិងដៃគូសំខាន់ៗនៅក្នុងតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top