• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានាធិបតីនិងជារដ្ឋមន្រ្តីការបរទេសស្វីសនឹងមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម

នៅថ្ងៃពុធ ទី៤ ខែសីហា ខាងមុខនេះ អនុប្រធានាធិបតីនិងជារដ្ឋមន្រ្តីការបរទេសស្វីសលោក Ignazio Cassis នឹងចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

ឯកអគ្គរដ្ឋទូតស្វីសប្រចាំវៀតណាម លោក Ivo Sieber បានអះអាងថា ដំណើរទស្សនកិច្ចរបស់លោកអនុប្រធានាធិបតី Ignazio Cassis ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៦ សីហា មិនត្រឹមតែជួយពង្រឹងទំនាក់ទំនងដ៏ជិតស្និទ្ធនិងយូរអង្វែងប៉ុណ្ណោះទេ ថែមទាំងលើកកំពស់ចំណងសាមគ្គីភាព មិត្តភាពរវាងស្វីសនិង វៀតណាម ជាពិសេសគឺក្នុងដំណាក់កាលពោរពេញទៅដោយបញ្ហាប្រឈមនាបច្ចុប្បន្ន។ លោកឯកអគ្គរដ្ឋទូត Ivo Sieber ក៏បានសង្កត់ធ្ងន់ថា ទំនាក់ទំនងភាពជាដៃគូរវាងស្វីសនិងវៀតណាមកំពុងប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ហើយនឹងបន្តអភិវឌ្ឍន៍យ៉ាងដូច្នេះក្នុងដំណើរការស្ដារឡើងវិញក្រោយជម្ងឺកូវីដ ១៩។ អ្វីៗដែលប្រទេសទាំងពីររួមគ្នាសម្រេចបាន គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ទំនាក់ទំនងភាពជាដៃគូដ៏ជិតស្និទ្ធនិងប្រកបដោយចីរភាពជាងទៀតនៅពេលអនាគត។

គួរជម្រាបបន្ថែមថា ស្វីសជាប្រទេសមួយក្នុងចំណោមប្រទេសលោកខាងលិចដើមដំបូងដែលបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាមកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ១៩៧១៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាម - អង្គការយូណេស្កូជាគំរូសហប្រតិបត្តិការដ៏ជោគជ័យ ស្វាហាប់ និងមានប្រសិទ្ធភាព

វៀតណាម - អង្គការយូណេស្កូជាគំរូសហប្រតិបត្តិការដ៏ជោគជ័យ ស្វាហាប់ និងមានប្រសិទ្ធភាព

ឆ្នាំ ២០២៦ គូសសញ្ញាសម្គាល់ខួបលើកទី ៥០ នៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (យូណេស្កូ) (ខែកក្កដា ឆ្នាំ១៩៧៦ - ខែកក្កដា ឆ្នាំ២០២៦)។ ក្នុងឱកាសនេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសលោក ង៉ូ ឡេ វ៉ាន់ បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានអំពីទំនាក់ទំនងរយៈពេល ៥០ ឆ្នាំរវាងវៀតណាម និងយូណេស្កូ។

Top