• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានអចិន្រ្តៃយ៍រដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong ជួបសវនាការ ជាមួយឧបនាយករដ្ឋមន្រ្តីទីមួយរបស់ស៊ែប៊ីនិងចូលរួមពិធីបិទបញ្ចប់ IPU 141

នៅក្នុងជំនួបនេះ អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong បានអះអាងថា វៀតណាមគោរពទំនាក់ទំនងមិត្តភាពប្រពៃណីជាមួយស៊ែប៊ី ហើយថ្លែងអំណរគុណចំពោះស៊ែប៊ីដោយបានគាំទ្រនិងជួយឧបត្ថម្ភ​វៀតណាម​ ក្នុងបុព្វហេតុតស៊ូរំដោះប្រជាជាតិកាលពីមុននេះ ក៏ដូចជាបុព្វហេតុកសាងនិងអភិវឌ្ឍប្រទេសជាតិ​នា​សព្វថ្ងៃផងដែរ។
 

អនុប្រធានអចិន្រ្តៃយ៍រដ្ឋសភា វៀតណាមលោកស្រី Tong Thi Phong អញ្ជើញជួបសវនាការជាមួយឧបនាយករដ្ឋមន្រ្តីទី១និងជារដ្ឋមន្រ្តីការបរទេសស៊ែប៊ីលោក Ivica Dacic (រូបថត៖ TTXVN)

ក្នុងក្របខ័ណ្ឌនៃដំណើរចូលរួមមហាសន្និបាតសហភាពអន្តរសភាពិភពលោក (IPU) លើកទី ១៤១ នារសៀលថ្ងៃទី១៧ ខែតុលា នៅទីស្នាក់ការក្រសួងការបរទេសស៊ែប៊ី អនុប្រធានអចិន្រ្តៃយ៍រដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong បានអញ្ជើញជួបសវនាការជាមួយឧបនាយករដ្ឋមន្រ្តីទី១និងជារដ្ឋមន្រ្តីការបរទេសស៊ែប៊ីលោក Ivica Dacic។

នៅក្នុងជំនួបនេះ អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong បានអះអាងថា វៀតណាមគោរពទំនាក់ទំនងមិត្តភាពប្រពៃណីជាមួយស៊ែប៊ី ហើយថ្លែងអំណរគុណចំពោះស៊ែប៊ីដោយបានគាំទ្រនិងជួយឧបត្ថម្ភ​វៀត​ណាម ក្នុងបុព្វហេតុតស៊ូរំដោះប្រជាជាតិកាលពីមុននេះ ក៏ដូចជាបុព្វហេតុកសាងនិងអភិវឌ្ឍប្រទេសជាតិនាសព្វថ្ងៃផងដែរ។ លោកស្រីមានគោលបំណងថា ប្រទេសទាំងពីរនឹងបន្តជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ អប់រំបណ្ដុះបណ្ដាលនិងកីឡា។

បន្ទាប់នោះ នាល្ងាចថ្ងៃដដែល អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong បានចូលរួមពិធីបិទបញ្ចប់មហាសន្និបាត IPU 141។ គណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាវៀតណាមដឹកនាំដោយលោកស្រី Tong Thi Phong បានចូលរួមយ៉ាងគ្រប់គ្រាន់ក្នុងសកម្មភាពនៃ IPU 141 ហើយផ្ដល់មតិនៅក្នុងសម័យប្រជុំនានាក្នុងក្របខ័ណ្ឌនៃ IPU។ អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong បានថ្លែងសុន្ទរកថានៅសម័យប្រជុំពេញអង្គនៃ IPU 141 ក្រោមប្រធានបទ “ពង្រឹងច្បាប់អន្តរជាតិ៖ តួនាទី យន្តការសភានិងការរួមចំណែកនៃ កិច្ចសហប្រតិបតិ្តការតំបន់”។ សុន្ទរកថានេះទទួលបានការយកចិត្តទុកដាក់និងការវាយតម្លៃវិជ្ជមានរបស់តំណាងជាច្រើន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ប្រធានរដ្ឋសភាវៀតណាមមកដល់រដ្ឋធានី Dhaka ចាប់ផ្តើមដំណើរទស្សនកិច្ច ជាផ្លូវការនៅបង់ក្លាដែស

ប្រធានរដ្ឋសភាវៀតណាមមកដល់រដ្ឋធានី Dhaka ចាប់ផ្តើមដំណើរទស្សនកិច្ច ជាផ្លូវការនៅបង់ក្លាដែស

នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Hazrat Shajalal រដ្ឋធានី Dhaka ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសបង់ក្លាដែស តបតាមការអញ្ជើញរបស់ ប្រធានរដ្ឋសភាបង់ក្លាដែស លោកស្រី Shirin Sharmin Chaudhury។

Top