• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan អញ្ជើញមកទស្សនា និងអុជធូបនៅមណ្ឌលអនុស្សាវរីយ៍លោកប្រធានហូជីមិញនៅទីក្រុង Hue

នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានអញ្ជើញទៅទស្សនា និងអុជធូបនៅមណ្ឌលអនុស្សាវរីយ៍លោកប្រធានហូជីមិញ នៅវិថី Mai Thuc Loan សង្កាត់ Thuan Loc ទីក្រុង Hue (ខេត្ត Thua Thien - Hue)។
  អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan អុជធូបនៅមណ្ឌលអនុស្សាវរីយ៍លោកប្រធានហូជីមិញនៅទីក្រុង Hue។ រូបថត៖ Do Truong/ TTXVN  

នេះជាទីកន្លែងពោពេញដោយរូបភាពអំពីយុវវ័យរបស់លោក ហើយជាកន្លែងដែលរួមចំណែកដល់ការចិញ្ចឹមបីបាច់ និងជាការចាប់ផ្តើមបង្កើតសតិអារម្មណ៍ស្នេហាជាតិ និងក្តីស្រឡាញ់ប្រជាជន របស់លោកប្រធានហូជីមិញ។

បន្ទាប់ពីទៅទស្សនាសម្ភារៈនៅមណ្ឌលអនុស្សាវរីយ៍ លោកស្រីអនុប្រធានរដ្ឋVo Thi Anh Xuan មានបំណងចង់ឱ្យកម្មាភិបាល និងបុគ្គលិកនៃសារមន្ទីរ Ho Chi Minh ខេត្ត Thua Thien - Hue បន្តធ្វើការឲ្យបានល្អប្រថែមទៀតនូវការងារសម្រាំង និងឧទ្ទេសនាមអំពីគុណតម្លៃរបស់កេរ្តិ៍ដំណែលនានា ដែលជាប់ពាក់ព័ន្ធនឹងអំឡុងពេលដែលលោកកំពុងរស់នៅ សិក្សា និងចូលរួមសកម្មភាពស្នេហាជាតិនៅអតីតរាជធានីបុរាណ Hue ។ បច្ចុប្បន្ន  ខេត្ត Thua Thien - Hue មានកេរ្តិ៍ដំណែល និងមណ្ឌលអនុស្សាវរីយ៍ លោកប្រធានហូជីមិញ ប្រហែល ២០កន្លែង ។

ក្នុងឱកាសនេះដែរ អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានបរិច្ចាកថវិកាចំនួន ២០០លានដុង សម្រាប់ការងារជួយឧបត្ថម្ភ និងថែទាំកុមារនៅខេត្ត Thua Thien - Hue។

នាថ្ងៃដដែលនោះ លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan ក៏បានអញ្ជើញមកអុជធូប និងថ្វាយកម្រងផ្កានៅផ្ទះវប្បធម៌លោកនាយឧត្តមសេនីយ៍ Le Duc Anh អតីតប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅស្រុក Phu Loc ខេត្ត Thua Thien - Hue ផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់ មិន អញ្ជើញចូលជួបសវនាការជាមួយប្រធានាធិបតី​សហព័ន្ធរុស្ស៊ី

ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់ មិន អញ្ជើញចូលជួបសវនាការជាមួយប្រធានាធិបតី​សហព័ន្ធរុស្ស៊ី

បន្តដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី នារសៀលថ្ងៃទី ១០ ខែកញ្ញា នៅវិមានក្រឹមឡាំង ទីក្រុងមូស្គូ ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន (Tran Thanh Man) បានអញ្ជើញចូលជួបសវនាការជាមួយប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន (Vladimir Putin)។ លោកប្រធានាធិបតី ពូទីន បានវាយតម្លៃខ្ពស់ចំពោះអត្ថន័យ និងលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាលោក ត្រិន ថាញ់ មិន; ស្នើរឲ្យស្ថាប័ន នីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ បន្តពង្រឹងកិច្ចសហប្រតិបត្តិការសភា រួមចំណែកលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរកាន់តែជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព; អះអាងថា នឹងគាំទ្រស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរក្នុងការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខា។

Top