ក្នុងក្របខ័ណ្ឌនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៣១
(APPF
31) នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នាថ្ងៃទី ២៤ វិច្ឆិកា
អនុប្រធានរដ្ឋសភាវៀតណាម លោក Nguyen Duc Hai បានចូលជួបសម្តែងការគួរសមជាមួយប្រធានព្រឹទ្ធសភាហ្វីលីពីន
និងបានជួបពិភាក្សាទ្វេភាគីជាមួយគណៈប្រតិភូកម្ពុជា និងជប៉ុន។
ចូលជួបសម្តែងការគួរសមជាមួយប្រធានព្រឹទ្ធសភាហ្វីលីពីន
លោក Juan Miguel Fzubiri អនុប្រធានរដ្ឋសភា លោក Nguyen
Duc Hai បានសង្កត់ធ្ងន់ថា ទីក្រុងហាណូយ
និងទីក្រុងម៉ានីលចែករំលែកតម្លៃយុទ្ធសាស្ត្រ និងផលប្រយោជន៍ជាច្រើន។លោកមានគោលបំណងថា
នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។
អនុប្រធានរដ្ឋសភាបានចែករំលែកក្រីបារម្ភរបស់ភាគីហ្វីលីពីនអំពីបញ្ហាដែលកំពុងកើតមាននាពេលថ្មីៗនេះនៅក្នុងតំបន់
និងពិភពលោក។ លោកបានអះអាងថា ការធានាសន្តិសុខ និងសុវត្ថិភាពនាវាចរណ៍
និងអាកាសចរណ៍នៅសមុទ្រខាងកើតគឺចាំបាច់សម្រាប់ប្រទេសនានាក្នុងតំបន់។
ជាការឆ្លើយតប
ប្រធានព្រឹទ្ធសភាហ្វីលីពីនបានវាយតម្លៃខ្ពស់ចំពោះការបន្តគាំទ្ររបស់វៀតណាមក្នុងការផ្គត់ផ្គង់អង្ករដល់ហ្វីលីពីន។
លោកបានស្នើឱ្យភាគីទាំងពីរបន្តគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាសមុទ្រ
បង្កើនកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍។
ក្នុងជំនួបជាមួយលោក ជាម យៀប អនុប្រធានទី១រដ្ឋសភាកម្ពុជា អនុប្រធានរដ្ឋសភាវៀតណាម Nguyen Duc Hai បានអះអាងថា រដ្ឋសភាវៀតណាមនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសភាកម្ពុជាក្នុងការថែរក្សាស្ថិរភាពនយោបាយ ធានាការពារជាតិ-សន្តិសុខ អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងលើកកំពស់ឋានៈរបស់ប្រទេសនីមួយៗ។ នាពេលខាងមុខ ដោយផ្អែកលើ "កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរ" ដែលបានចុះហត្ថលេខាកាលពីខែវិច្ឆិកាឆ្នាំមុន។ អនុប្រធានរដ្ឋសភាលោក Nguyen Duc Hai បានស្នើឲ្យ ភាគីទាំងពីរអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវលក្ខខណ្ឌដែលបានចុះហត្ថលេខា បន្តជំរុញយន្តការសហការរវាងប្រទេសទាំងពីរនៅវេទិកាពហុភាគី។
ក្នុងជំនួបជាមួយសមាជិកសភាលោក
Hiraguchi
Hiroshi និងគណៈប្រតិភូសភាជប៉ុន អនុប្រធានរដ្ឋសភាលោក Nguyen
Duc Hai បានស្នើឲ្យ
ជប៉ុនជួយឧបត្ថម្ភវៀតណាមក្នុងវិស័យឧស្សាហូបនីយកម្ម និងទំនើបកម្ម; ស្នើឲ្យ ជប៉ុនបន្តគាំទ្រទស្សនៈ និងគោលជំហររបស់វៀតណាមក្នុងការរក្សាសន្តិភាព
ស្ថិរភាព និងដោះស្រាយជម្លោះនៅសមុទ្រខាងកើត
ជួយឧបត្ថម្ភវៀតណាមក្នុងការលើកកំពស់សមត្ថភាពរបស់កងកម្លាំងអនុវត្តច្បាប់ដែនសមុទ្រ។
សមាជិកសភាលោក Hiraguchi Hiroshi បានឲ្យថា ចំនួនអង្គភាពអាជីវកម្មជប៉ុនដែលវិនិយោគនៅវៀតណាមកំពុងកើនឡើងយ៉ាងឆាប់រហ័ស។ លោកបានស្នើវៀតណាមជួយសម្រួលការជំរុញការវិនិយោគ និងប្រតិបត្តិការនៅវៀតណាម។ សមាជិកសភា Hiraguchi Hiroshi ក៏មានបំណងចង់លើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការថែទាំសុខភាព ទទួលគិលានុបដ្ឋាយិកា ថែទាំកុមារ ក្នុងបរិបទដែលជប៉ុនកំពុងខ្វះពលករក្នុងវិស័យទាំងនេះផងដែរ៕





