• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh ទទួលជួបគណៈប្រតិភូសារព័ត៌មានអាមេរិកឡាទីន Prensa Latina


 អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh ទទួលជួបគណៈប្រតិភូសារព័ត៌មានអាមេរិកឡាទីន Prensa Latina
 

នារសៀល​ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ នៅវិមានប្រធានរដ្ឋ  អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បាន​ទទួលជួបគណៈប្រតិភូថ្នាក់ដឹកនាំ ទីភ្នាក់ងារសារព័ត៌មានអាមេរិកឡាទីន Prensa Latina (គុយបា) ដឹកនាំ​ដោយ លោកប្រធាន Luis Enrique Gonzalez Acosta ដែល​កំពុង​បំពេញ​ទស្សន​កិច្ច​ការ​ងារ​នៅ​វៀត​ណាម​។

​ 
អញ្ជើញ​ថ្លែងនៅទីនេះ អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានឲ្យដឹងថា៖ នាឆ្នាំ ២០២០ វៀតណាម​និងគុយបានឹងរៀបចំពិធីរំលឹកខួបលើកទី ៦០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត។ ហេតុដូច្នេះ​ហើយ​ លោកស្រីបានស្នើឲ្យទីភ្នាក់ងារសារព័ត៌មានវៀតណាម និង Prensa Latina ចាំបាច់​ត្រូវចែក​រំលែក​នូវ​ព័ត៌​មាន​អំពី​សកម្មភាពរំលឹកខួប នៃប្រទេ​សទាំងពីរ ព្រមទាំងផ្តល់ព័ត៌មានឲ្យទាន់ពេ​លវេលា ​និង​ត្រឹម​ត្រូវ សត្យានុម័ត​ដល់មិត្តភក្តិ​នៅក្នុងតំបន់ និងលើពិភព​លោកលោក ស្ដីពីពីស្ថានភាពសេដ្ឋកិច្ច សង្គ​មនៅ​ប្រទេស​នីមួ​យ​ៗ ជាពិសេស គឺទំនាក់ទំនងមិត្តភាពជាប្រពៃ​ណិរ​វាងវៀតណាម និងគុយ​បា។​
 
ជាការ​ឆ្លើយតប លោក Luis Enrique Gonzalez Acosta បានអះអាងថា នឹង​បន្ត​រួម​សហការ​យ៉ាង​ជិត​ស្និទ្ធិ​ជាមួយ​ទីភ្នាក់ងារសារព័ត៌មានវៀតណាម ដើម្បីរួមចំណែករៀបចំពិធីរំលឹកខួបលើកទី ៦០ ឆ្នាំ នៃការបង្កើត​ទំនាក់​ទំនង​ការទូតរវាងប្រទេសទាំងពីរនាឆ្នាំ២០២០ ប្រកបដោយជោគជ័យ ព្រមទាំងនាំ​ទំនាក់​ទំនង​រវាង​ទីភ្នាក់​ងារសារ​ព័ត៌មានទាំងពីរឡើងក​ម្ពស់ថ្មី ឲ្យសមស្របនឹង​ទំនាក់ទំនង​នយោបាយ​រវាង​ប្រទេស​ទាំង​ពីរ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top