• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អតីតអគ្គលេខាធិការ និងជាអតីតប្រធានរដ្ឋចិន លោក Jiang Zemin បានទទួលមរណភាព

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន លោក Jiang Zemin អតីតប្រមុខបក្ស និងរដ្ឋចិន ទើបបានទទួលមរណភាពនៅទីក្រុងសៀងហៃ (ចិន) នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ដោយសារជំងឺធ្ងន់ធ្ងរ។

គេហទំព័ររបស់ទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួ និងកាសែតធំៗរបស់ចិន បានប្រែទៅជាពណ៌ប្រផេះបន្ទាប់ពីព័ត៌មាននេះ។ សេចក្តីជូនដំណឹងអំពីមរណភាពរបស់លោក Jiang Zemin ត្រូវបានផ្ញើទៅកាន់កងទ័ព និងប្រជាជនចិនទាំងមូល ដោយសម្តែងនូវការសោកស្តាយចំពោះមរណភាពរបស់អតីតប្រធានរដ្ឋចិនលោក Jiang Zemin បើទោះបីជាត្រូវបានព្យាបាលយ៉ាងយកចិត្តទុកដាក់ក៏ដោយ។

យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ លោក Jiang Zemin  គឺជា "អ្នកម៉ាក្សនិយមដ៏អស្ចារ្យ ជាអ្នកបដិវត្តអធន អ្នកនយោបាយ អ្នកយុទ្ធសាស្ត្រដ៏អស្ចារ្យ និងជាមេដឹកនាំឆ្នើមនៃបុព្វហេតុសង្គមនិយម ជាមួយនឹងចរិតលក្ខណៈរបស់ចិន"៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចុះត្រួតពិនិត្យការអនុវត្តគម្រោងវិនិយោគសាងសង់ព្រលានយន្តហោះអន្តរជាតិ Long Thanh

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចុះត្រួតពិនិត្យការអនុវត្តគម្រោងវិនិយោគសាងសង់ព្រលានយន្តហោះអន្តរជាតិ Long Thanh

បន្តកម្មវិធីត្រួតពិនិត្យគម្រោង និងសំណង់សំខាន់ៗថ្នាក់ជាតិ នាព្រឹកថ្ងៃទី ២៩ មករា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចុះត្រួតពិនិត្យគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិ Long Thanh ខេត្ត Dong Nai។ លោកនាយករដ្ឋមន្ត្រីបានសួរសុខទុក្ខ ប្រគល់អំណោយ ហើយជូនពរឆ្នាំថ្មីដល់កម្មាភិបាល និងកម្មករកម្មការនីដែលកំពុងធ្វើការនៅទីនេះ។

Top