• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អង្គភាពអាជីវកម្មវៀតណាមពង្រីកការធ្វើអាជីវកម្មនៅកម្ពុជា

នៅព្រឹកថ្ងៃទី ២៤ ខែតុលា នៅរាជធានីភ្នំពេញ ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត Binh Tien (BITI’S ) បានបើកអាគារលក់ទំនិញមួយទៀតដើម្បីលក់ផលិតផលស្បែកជើង Biti’s នៅព្រះរាជាណាចក្រកម្ពុជា។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា លោក Vu Quang Minh និងតំណាងអាជ្ញាធរដែនដី រួមទាំងអង្គភាពអាជីវកម្មមួយចំនួនបានអញ្ជើញចូលរួមព្រឹត្តិការណ៍នេះផងដែរ។
 

អារគារលក់ផលិតផលស្បែកជើង Biti’s នៅកម្ពុជា


យោងតាមអនុប្រធានក្រុមហ៊ុន Biti’s Cambodia លោកស្រី Tran Kim Hanh បានឲ្យដឹងថា ស្លាកយីហោ Biti’s ត្រូវបានលក់ពេញនិយមនៅក្នុងប្រទេសវៀតណាម ប៉ុន្តែនៅប្រទេសកម្ពុជាគេក៏បានផលិតនិងនាំចូលស្បែកជើងម៉ាកល្បីៗជាច្រើនទៀតដែរ។ ដោយ​សារបានបង្កើតឡើងនិងផលិតស្បែកជើងជិត ៤០ ឆ្នាំមកហើយ ហេតុដូច្នេះ  Biti’s ទើបសម្រេចចិត្ដផលិតស្បែកជើងប្រជែងជាមួយក្រុមហ៊ុននានានៅទីផ្សារកម្ពុជា។

អនុប្រធានក្រុមហ៊ុន Biti’s Cambodia លោកស្រី Tran Kim Hanh


ថ្លែងនៅក្នុងពិធីបើកសម្ពោធអាគារលក់ទំនិញ លោកឯកអគ្គរដ្ឋទូត Vu Quang Minh បានលើកច្បាស់ថា វៀតណាម - កម្ពុជាគឺជាប្រទេសជិតខាង និងមានប្រពៃណីសហប្រតិបត្តិការមិត្តភាពតាំងពីយូរលង់មកហើយ ដែលក្នុងនោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មកំពុងមានការអភិវឌ្ឍកាន់តែខ្លាំងក្លា។  នៅឆ្នាំ ២០២០ ទោះបីការរីករាលដាល Covid-19 មានការវិវឌ្ឍយ៉ាងស្មុគស្មាញក៏ដោយក៏កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅតែរក្សានិងអភិវឌ្ឍដែលក្នុងនោះមានការរួមចំណែកនៃក្រុមហ៊ុនផលិតស្បែកជើង  Biti’s ដែរ។

យោងតាមស្ថិតិក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២០ បានបង្ហាញថា ទំហំនាំចេញនិងនាំចូលរវាងវៀតណាមនិងកម្ពុជាសម្រេចបាន ៣,៧៩៤ លានដុល្លារ ពោលគឺធ្លាក់ចុះ ៥,២% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៩ ដែលក្នុងនោះ វៀតណាមនាំចេញទៅកម្ពុជាបាន ៣,០៤៧ លានដុល្លារ ធ្លាក់ចុះ ៧,០% ហើយកម្ពុជានាំចេញទៅវៀតណាមបាន ៧៤៧ លានដុល្លារ កើនឡើង ២,៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ។

បច្ចុប្បន្ននេះ វៀតណាមនិងកម្ពុជាជាដៃគូសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគសំខាន់គ្នាទៅវិញទៅមក។ កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនេះបានរួមចំណែកបំពេញបន្ថែមលើគ្នាទៅវិញទៅមកក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងប្រទេសរៀងៗខ្លួន។ បច្ចុប្បន្ននេះ ស្បែកជើងម៉ាក Biti’s បាននាំចេញទៅប្រហែល ៤០ ប្រទេសជាតិហើយ៕

តាមកាសែតកងទ័ពប្រជាជនអនឡាយ

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ការបន្តសកម្មភាពរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី ២៥ កក្កដា នៅមជ្ឈមណ្ឌលសន្និបាតជាតិក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានប្រព្រឹត្តិទៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៧ ក្រោមប្រធានបទ “អាស៊ាន៖ ជំរុញការចងសម្ព័ន្ធ និងភាពខ្លួនទីពឹងខ្លួន”។

Top