• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អង្គភាពអាជីវកម្មគំរូចំនួន ២០០ ទទួលបានពានរង្វាន់ផ្កាយមាសវៀតណាមឆ្នាំ ២០១៨


 ទិដ្ឋភាពនៃពិធី (រូបថតៈ VOV) 

 ពិធីអបអរសាទរខួបលើក ទី ១៥នៃពានរង្វាន់ផ្កាយមាសវៀតណាម និងពិធី​ប្រគល់​ពាន​រង្វាន់​ផ្កាយ​មាស​វៀត​ណាម​ឆ្នាំ២០១៨​ បានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី២៣​ខែធ្នូនៅទីក្រុងហាណូយ​។ 
 
ផ្កាយ​មាស​វៀតណាមឆ្នាំនេះ បានកត់សម្គាល់នូវចំណុចផ្លាស់ប្តូរ​ថ្មីមួយចំនួន។ ពោលគឺ ​ នេះជាឆ្នាំ​ដំបូង ដែល​ក្រុម​ប្រឹក្សាបាន​បោះឆ្នោត ជ្រើស រើសវិធីឲ្យពិន្ទុអា​ជីវកម្ម តាមរយៈការកសាងក្រុមលក្ខណៈ​វិនិច្ឆ័យដើម្បី រៀបលំដាន់​ថ្នាក់សម្រាប់​អង្គភាពអាជីវកម្ម។  លក្ខណៈជាក់ស្តែងសម្រាប់ល​ក្ខណៈវិនិច្ឆ័យនីមួយៗរួម​មាន: ក្រុម​លក្ខណៈ​វិនិច្ឆ័យ​អំពីទ្រង់ទ្រាយ ប្រ សិទ្ធភាព ការ​ទទួលខុសត្រូវ រួមទាំង​លក្ខណៈ​វិនិច្ឆ័យ​អាទិភាព​មួយ​ចំនួន​ផ្សេង​ទៀត​។ ជាមួយនឹងការជ្រើសរើសយក TOP 10 នោះ ក្រុមប្រឹក្សា បានបោះ​ឆ្នោត​ជ្រើស​រើស​ពាណិជ្ជ​សញ្ញាជួរ​មុខ​ចំនួន​២០  បន្ទាប់មកបោះ ឆ្នោតជ្រើសរើសពាណិជ្ជសញ្ញាចំនួន១​៥  ដែលជាពាណិជ្ជសញ្ញាល្អបំផុតដើម្បី​ធ្វើ ជាមូលដ្ឋាន​ក្នុងការបោះឆ្នោតជ្រើសរើស T​OP 10 ។ លោក Dang Hon​g Anh  ប្រធាន​សមាគម​សហគ្រិន​វ័យក្មេង​វៀត​ណាម​បានមានប្រ សាសន៍ថា៖ “ដំ​ណើរការបោះឆ្នោតត្រូវបានត្រួតពិនិត្យជារៀងរា​ល់ឆ្នាំ ដែល​តែង​តែត្រូវ​បាន​កែលម្អតាម​បែបវិទ្យាសាស្រ្ត ដោយគណៈកម្មាធិការរៀបចំ​ការស្រាវជ្រាវ ដើម្បីធានា​នូវកិត្យានុភាពនិ​ងគុ​ណភា​ពនៃរង្វាន់  ហើយអ្នកជំនាញក្នុងវិស័យឧស្សាហក​ម្ម អ្នកជំនាញសវនកម្ម បានទៅ​ដល់អាជីវកម្ម​ដោយផ្ទាល់​ដើម្បីវាយតម្លៃអាជីវកម្ម ហើយទាំងអស់នេះ​គឺជាការងារល្អិតល្អន់ខ្លាំងណាស់​ ដែលបង្កើត​ឡើង​តម្លៃ​របស់​ពាន​រង្វាន់នេះតែម្តង”។
 
អញ្ជើញចូល​រួមក្នុងពិធី ឧបនាយករដ្ឋមន្ត្រី Vuong Dinh Hue បានអបអរសាទរអង្គភាពអាជីវកម្មចំនួន ២០០ ដែលទទួល​បាន​ពានរង្វាន់ផ្កាយមាសវៀតណាម​ឆ្នាំ ២០១៨  ព្រមទាំងអះអាងថា សមិទ្ធផ​លរួមក្នុងឆ្នាំ ២០១៨ នេះ​មាន​ការរួមចំណែកយ៉ាងសំខាន់ រ​បស់ហគមន៍ពាណិជ្ជកម្ម។ ចំនួនសហគ្រាស​ដែលបានចុះបញ្ជីថ្មីនៅឆ្នាំ ​២០១៨​បាន​ឈានដល់កំណត់ត្រា ពោលគឺជាង ​១៣០.០០០ អាជី​វកម្ម ដែលរួម​ចំណែក​ដល់​កំណើន​ផលិត​ផល​ក្នុង​ស្រុក​ កំណើនការងារ និងប្រាក់​ចំណូលផងដែរ។ នៅក្នុងឆ្នាំ ២០១៨នេះ ​ ក្រុមអាជីវកម្ម​វ័យក្មេង​បាន​បង្កើត​តម្លៃផ​លិតកម្ម​ជាង ៣០ ពាន់លានដុល្លារអាមេរិក ​ដោះស្រាយការងារសម្រាប់ពលករជា​ង៣លាន​នាក់​ផង​ដែរ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ជួបសវនាការជាមួយប្រធានាធិបតីបង់ក្លាដែស លោក Mohammed Shahabuddin

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ជួបសវនាការជាមួយប្រធានាធិបតីបង់ក្លាដែស លោក Mohammed Shahabuddin

នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ តាមម៉ោងក្នុងស្រុក ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅបង់ក្លាដែស ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានជួបសវនាការជាមួយប្រធានាធិបតីបង់ក្លាដែស លោក Mohammed Shahabuddin។

Top