• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អង្គការសហប្រជាជាតិ អំពាវនាវដល់ម្ចាស់ជំនួយអន្តរជាតិបង្កើនការគាំទ្រដល់ស៊ីរី

បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស៊ីរី លោក Geir Pedersen នៅថ្ងៃទី ១០ កញ្ញា បានអំពាវនាវដល់ម្ចាស់ជំនួយអន្តរជាតិកុំឱ្យកាត់បន្ថយការផ្តល់ជំនួយសម្រាប់ស៊ីរី ចំពេលវិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេសដែលហែកហួរដោយសង្រ្គាមនេះ កាន់តែធ្ងន់ធ្ងរឡើង។
លោក Geir Pedersen បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស៊ីរី (រូបថត៖ THX/TTXVN)

ថ្លែងទៅកាន់សារព័ត៌មានក្នុងទីក្រុង Damascus បន្ទាប់ពីជំនួបជាមួយរដ្ឋមន្ត្រីការបរទេសស៊ីរី លោក Faisal Mekdad, លោក Geir Pedersen បានឲ្យដឹងថា ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសស៊ីរីនាពេលបច្ចុប្បន្នគឺកាន់តែអាក្រក់ជាងពេលឈានដល់ចំណុចកំពូលនៃជម្លោះ។ អង្គការសហប្រជាជាតិមិនអាចទទួលយកបានថា ប្រភពជំនួយសម្រាប់ស៊ីរីកំពុងថយចុះ ខណៈពេលដែលតម្រូវការមនុស្សធម៌កំពុងកើនឡើង។ ប្រសិនបើផលវិបាកនយោបាយនៃវិបត្តិស៊ីរីមិនត្រូវបានដោះស្រាយទេ វិបត្តិសេដ្ឋកិច្ច និងមនុស្សធម៌ក្នុងប្រទេសនេះនឹងកាន់តែអាក្រក់ទៅៗ ជាពុំខាន។

យោងតាមការប៉ាន់ស្មានរបស់អង្គការសហប្រជាជាតិ ប្រជាជនស៊ីរីចំនួន ៩០% នៅក្នុងតំបន់ដែលគ្រប់គ្រងដោយរដ្ឋាភិបាល សុទ្ធតែរស់នៅក្នុងភាពក្រីក្រ ហើយជាងពាក់កណ្តាលនៃចំនួនប្រជាជនរបស់ប្រទេសនេះ តស៊ូដើម្បីទទួលបានអាហារគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ។ ចំពេលមានការថមថយថវិកាពីម្ចាស់ជំនួយអន្តរជាតិ ទីភ្នាក់ងារអង្គការសហប្រជាជាតិកំពុងថមថយកម្មវិធីមួយចំនួន ដោយសារការកាត់បន្ថយថវិកាក្នុងច្រើនឆ្នាំ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

សម្តេចតេជោ ហ៊ុន សែន និងលោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញបញ្ចុះបឋម​សិលាសាង​សង់​សាលា​មិត្តភាព​កម្ពុជា-វៀត​ណាម

សម្តេចតេជោ ហ៊ុន សែន និងលោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញបញ្ចុះបឋម​សិលាសាង​សង់​សាលា​មិត្តភាព​កម្ពុជា-វៀត​ណាម

នៅរសៀលថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម អញ្ជើញជាអធិបតីបញ្ចុះបឋមសិលាសាងសង់ «សាលាមិត្តភាព​កម្ពុជា-វៀត​ណាម »។

Top