• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អង្គការសហប្រជាជាតិអនុម័តលើកិច្ចព្រមព្រៀងស្តីពីមហាសមុទ្រ - ឯកសារទី ៣ ដើម្បីអនុវត្តន៍ UNCLOS ១៩៨២

សន្និសីទអន្តររដ្ឋាភិបាលរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ បានអនុម័តជាផ្លូវការលើកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ប្រកបដោយ ចីរភាពនូវជីវចម្រុះនៅក្នុងតំបន់ដែលស្ថិតនៅក្រៅយុត្តាធិការជាតិ ដែលត្រូវបានគេ ហៅថា កិច្ចព្រមព្រៀងស្តីពីមហាសមុទ្រ តាមនោះគូសសញ្ញានូវការកកើតនៃឯកសារទី ៣ ដើម្បីអនុវត្តន៍អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។
លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ថ្លែងនៅក្នុងសន្និសីទអន្តររដ្ឋាភិបាល។ (រូបថត៖ ស្ថានបេសកកម្មវៀតណាមប្រចាំអង្គការសហប្រជាជាតិ)

ថ្លែងនៅក្នុងសន្និសីទដែលធ្វើឡើងនៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានហៅការអនុម័តលើសន្ធិសញ្ញានេះថា ជា "សមិទ្ធផលប្រវត្តិ សាស្ត្រ"  តាមនោះបង្កើតក្របខ័ណ្ឌច្បាប់មួយ សម្រាប់ការពង្រីកវិសាលភាពនៃការ ការពារបរិស្ថានដល់តំបន់សមុទ្រអន្តរជាតិ ដែលគ្របដណ្តប់ ៦០% នៃទំហំមហា សមុទ្រលើពិភពលោក។

ចូលរួមសន្និសីទនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថាន បេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ ប្រធានក្រុមចរចា បានអះអាងថា លទ្ធផលជោគជ័យនេះបង្ហាញពីការសន្យានិងការប្ដេជ្ញាចិត្តយ៉ាងមុតមាំ របស់អង្គសន្និសីទក្នុងការសម្រេចបានឯកសារមួយសម្រាប់អភិរក្ស និងប្រើប្រាស់ ប្រកបដោយដោយចីរភាពនូវតំបន់សមុទ្រដែលស្ថិតនៅក្រៅយុត្តាធិការជាតិ។ លោក ឯកអគ្គរដ្ឋទូតបានវាយតម្លៃថា កិច្ចព្រមព្រៀងនេះនឹងពង្រឹង UNCLOS បន្ថែមទៀត ដែលជាធម្មនុញ្ញនៃមហាសមុទ្រ ជាក្របខ័ណ្ឌច្បាប់គ្រប់ជ្រុងជ្រោយសម្រាប់សកម្មភាព ទាំងអស់នៅសមុទ្រ; ពង្រឹងពហុភាគីនិយម ជារបត់ថ្មីមួយក្នុងការអភិវឌ្ឍនៃច្បាប់ អន្តរជាតិ ហើយរួមចំណែកក្នុងការអនុវត្តទសវត្សរ៍អង្គការសហប្រជាជាតិអំពីវិទ្យា សាស្ត្រសមុទ្របម្រើការអភិវឌ្ឍប្រកបដោយចីរភាព អនុវត្តន៍គោលដៅអភិវឌ្ឍន៍ទី ១៤ ស្តីពីការអភិរក្ស និងការប្រើប្រាស់ប្រកបដោយចីរភាពនូវមហាសមុទ្រ សមុទ្រ និង ធនធានសមុទ្រដើម្បីបម្រើការអភិវឌ្ឍប្រកបដោយចីរភាព ផងដែរ។

ឯកសារនៃកិច្ចព្រមព្រៀងត្រូវបានភាគីនានាឯកភាពគ្នាកាលពីខែមីនាកន្លងទៅ ក្រោយពីការពិភាក្សារយៈពេល ១៥ ឆ្នាំ និងការចរចាផ្លូវការរយៈពេល ៤ ឆ្នាំ។ បន្ទាប់ពី បានអនុម័តដោយអង្គការសហប្រជាជាតិ ឯកសារនេះត្រូវការផ្តល់សច្ចាប័នដោយ ប្រទេសជាសមាជិកអង្គការសហប្រជាជាតិយ៉ាងហោចណាស់ចំនួន ៦០ ដើម្បីចូល ជាធរមាន។

នាបច្ចុប្បន្ន តំបន់សមុទ្រ ដែលត្រូវបានការពារ ភាគច្រើនស្ថិតនៅក្នុងដែន ទឹកនៃប្រទេសសមាជិកអង្គការសហប្រជាជាតិ។ សន្ធិសញ្ញានេះនឹងពង្រីកវិសាលភាព នៃការការពារបរិស្ថាន
លើសពីតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់បណ្ដាប្រទេស (EEZ) ខណៈដែលជាង ៦០% នៃមហាសមុទ្រស្ថិតនៅខាងក្រៅតំបន់ EEZ។ ឯកសារនេះ ក៏ត្រូវបានចាត់ទុកថា ជាកត្តាសំខាន់មួយក្នុងកិច្ចខិតខំប្រឹងប្រែងជាសាកល ដើម្បី ការពារ ៣០% នៃទំហំដីគោកនិងសមុទ្ររបស់ពិភពលោកនៅឆ្នាំ ២០៣០ ដែលត្រូវបានអនុម័តនៅ ក្នុងសន្និសីទបណ្ដាភាគីចូលរួមអនុសញ្ញាជីវៈចម្រុះលើកទី ១៥ នៅទីក្រុងម៉ុងរ៉េអាល់ (កាណាដា) កាលពីខែធ្នូឆ្នាំមុន។ សន្ធិសញ្ញានេះក៏បង្កើតគោលការណ៍សម្រាប់ការចែករំលែកផលប្រយោជន៍នៃ "ធនធានហ្សែនសមុទ្រ" (MGR) ដែលប្រមូលបានតាមរយៈការស្រាវជ្រាវវិទ្យាសាស្ត្រនៅក្នុងតំបន់ សមុទ្រអន្តរជាតិផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រេស៊ីលចូលកាន់តំណែងជាប្រធាន BRICS ជាផ្លូវការ

ប្រេស៊ីលចូលកាន់តំណែងជាប្រធាន BRICS ជាផ្លូវការ

កាលពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥ ប្រទេសប្រេស៊ីលបានចូលកាន់តំណែងជាប្រធានប្តូរវេននៃក្រុមសេដ្ឋកិច្ចទើបលេចចេញជួរមុខនៅលើពិភពលោក (BRICS) ជាផ្លូវការ។ នេះជាលើកទីបួនហើយដែលប្រេស៊ីលបានចូលកាន់តំណែងជាប្រធាន BRICS។

Top