• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អង្គការសហប្រជាជាតិវាយតម្លៃខ្ពស់ចំពោះសមត្ថភាពរបស់វៀតណាមក្នុងការចូលរួមក្នុងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

ជាពិសេស វៀតណាមបានចូលរួមក្នុងការកសាងមន្ទីរពេទ្យបណ្តោះអាសន្នកម្រិត ២ នៅស៊ូដង់ខាងត្បូង។

វៀតណាមបានរួមចំណែកយ៉ាងសកម្មជាច្រើនក្នុងការចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពអន្តរជាតិ (រូបថត៖ បេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំអង្គការសហប្រជាជាតិ)

អគ្គលេខាធិការរងអង្គការសហប្រជាជាតិ លោក Jean-Pierre Lacroix បានវាយតំលៃខ្ពស់ចំពោះសមត្ថភាពរបស់វៀតណាមក្នុងការចូលរួមកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មាន វៀតណាម នាពេលថ្មីៗនេះ។ ជាពិសេស វៀតណាមបានចូលរួមក្នុងការកសាងមន្ទីរពេទ្យបណ្តោះអាសន្នកម្រិត ២ នៅស៊ូដង់ខាងត្បូង។ យោងតាមលោក Jean-Pierre Lacroix ជាមួយនឹងវត្តមានរបស់មន្ទីរពេទ្យបណ្តោះអាសន្នបែបនេះ កងរក្សាសន្តិភាពអាចនឹងនរចិត្តបំពេញកាតព្វកិច្ច ហើយនឹងនរចិត្តថា ពួកគេនឹងត្រូវបានសង្គ្រោះព្យាបាលក្នុងករណីរងគ្រោះថ្នាក់ និងមានអារម្មណ៍ថា ពួកគេទទួលបានការថែទាំនិងការពារជានិច្ច។

អគ្គលេខាធិការរងអង្គការសហប្រជាជាតិ លោក Jean-Pierre Lacroix បានឲ្យដឹងថា នាពេលខាងមុខ អង្គការសហប្រជាជាតិនឹងសហការជាមួយវៀតណាម ដាក់ពង្រាយអង្គភាពវិស្វករទី១ ទៅកាន់បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅ Abyei - ជាតំបន់មានជម្លោះរវាងស៊ូដង់និងស៊ូដង់ខាងត្បូង (បេសកកម្ម UNISFA)។ លោក Jean-Pierre Lacroix ជឿជាក់ថា វៀតណាមនឹងបំពេញតាមលក្ខណៈវិនិច្ឆ័យអាទិភាពដែលអង្គការសហប្រជាជាតិបានដាក់ចេញ សម្រាប់កងកម្លាំងដែលចូលរួមក្នុងការរក្សាសន្តិភាព៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top