• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អង់គ្លេស-អាមេរិក​ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍អា​​ត្លង់ទិក

កាលពីថ្ងៃទី ៨ ខែមិថុនា នៅទីក្រុងវ៉ាស៊ីនតោន (សហរដ្ឋអាមេរិក) ចក្រភពអង់គ្លេសនិងសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើ "សេចក្តីប្រកាសអាត្លង់ទិក" ដើម្បីធានានូវទំនាក់ទំនងសេដ្ឋកិច្ចកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរ។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak និងប្រធានាធិបតីអាមេរិក លោក Joe Biden ក្នុងសន្និសីទសារព័ត៌មានរួមគ្នានៅទីក្រុង Washington.DC ថ្ងៃទី ៨ ខែមិថុនា។ រូបថត៖ AFP/VNA

នេះគឺជាលទ្ធផលដ៏លេចធ្លោបំផុតក្នុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak នៅសហរដ្ឋអាមេរិក ដែលកត់សម្គាល់ការរស់ឡើងវិញទំនាក់ទំនងក្រោយ Brexit។

ជាមួយនឹងសេចក្តីថ្លែងការណ៍អាត្លង់ទិក ក្រុមហ៊ុនផលិតដែលមានទីស្នាក់ការនៅចក្រភពអង់គ្លេសអាចទទួលបានកញ្ចប់ឧបត្ថម្ភធន និងការបន្ធូរបន្ថយពន្ធយ៉ាងច្រើនពីច្បាប់កាត់បន្ថយអតិផរណាដែលសភាអាមេរិកបានអនុម័តកាលពីឆ្នាំមុន។ ប្រទេសទាំងពីរក៏បានឯកភាពទទួលស្គាល់របបការពារទិន្នន័យរបស់គ្នាទៅវិញទៅមក។ សេចក្តីថ្លែងការណ៍អាត្លង់ទិកក៏បានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងអាមេរិក និងអង់គ្លេស លើថាមពលនុយក្លេអ៊ែរស៊ីវិល ពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ និងសម្របសម្រួលត្រួតពិនិត្យការនាំចេញបច្ចេកវិទ្យារសើប។ លោក Rishi Sunak បានលើកសរសើរកិច្ចព្រមព្រៀងនេះបានជួយធានាទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរ និងពង្រឹងសន្តិសុខសេដ្ឋកិច្ចដើម្បីឆ្លើយតបរាល់ការគំរាមកំហែង។

លើសពីនេះ សេចក្តីប្រកាសអាត្លង់ទិក ផ្តោតលើការលើកកម្ពស់ទំនាក់ទំនងក្នុងវិស័យការពារជាតិនិងថាមពលកកើតឡើងវិញ ដើម្បីឆ្លើយតបនឹងការប្រកួតប្រជែងរបស់ប្រទេសមួយចំនួនទៀត៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ខេត្ត​ Tuyen Quang នឹងធ្វើ​​​ជា​ម្ចាស់​ផ្ទះនៃមហោស្រពវប្បធម៌ កីឡា និងទេសចរណ៍នៃបណ្តា​ជនជាតិ​តំបន់​ភាគឦសានលើកទី១២

ខេត្ត​ Tuyen Quang នឹងធ្វើ​​​ជា​ម្ចាស់​ផ្ទះនៃមហោស្រពវប្បធម៌ កីឡា និងទេសចរណ៍នៃបណ្តា​ជនជាតិ​តំបន់​ភាគឦសានលើកទី១២

មហោស្រពវប្បធម៌ កីឡា និងទេសចរណ៍លើកទី១១ របស់បណ្តាជនជាតិនៅតំបន់ភាគឦសានឆ្នាំ២០២៤ បានបិទបញ្ចប់នារសៀលថ្ងៃទី៤ ខែវិច្ឆិកា ក្រោយរយៈពេល៣ថ្ងៃ (ថ្ងៃទី២-៤ ខែវិច្ឆិកា) ប្រព្រឹត្តិទៅនៅខេត្ត Lang Son។

Top