• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អង់គ្លេស-អាមេរិកដំណើរការកិច្ចចរចារអំពីអ៊ុយក្រែនប្រកបដោយប្រសិទ្ធភាព

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួម ជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer នាថ្ងៃទី ២៧ ខែកុម្ភៈ នៅទីក្រុងវ៉ាស៊ីនតោន ប្រធានាធិបតីអាមេរិកលោក Donald Trump បានឲ្យដឹងថា ភាគីទាំងពីរដំណើការកិច្ចចរចារប្រកបដោយប្រសិទ្ធភាពនៅពេលពិភាក្សាអំពីវឌ្ឍនភាពសន្តិភាពនៅអ៊ុយក្រែនក្នុងឱកាសនៃដំណើរទស្សនកិច្ច របស់ប្រមុខដឹកនាំលេខ ១០ វិថី Downing ទៅកាន់សហរដ្ឋអាមេរិក។ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួម ជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer នាថ្ងៃទី ២៧ ខែកុម្ភៈ នៅទីក្រុងវ៉ាស៊ីនតោន ប្រធានាធិបតីអាមេរិកលោក Donald Trump បានឲ្យដឹងថា ភាគីទាំងពីរដំណើការកិច្ចចរចារប្រកបដោយប្រសិទ្ធភាពនៅពេលពិភាក្សាអំពីវឌ្ឍនភាពសន្តិភាពនៅអ៊ុយក្រែនក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់ប្រមុខដឹកនាំលេខ ១០ វិថី Downing ទៅកាន់សហរដ្ឋអាមេរិក។

ប្រធានាធិបតីអាមេរិកបានបញ្ជាក់ថា រាល់ការចរចាដើម្បីបញ្ចប់ជម្លោះរុស្ស៊ីនិងអ៊ុយក្រែនកំពុងដំណើរការយ៉ាងរលូន។ លោក Trump បានឲ្យដឹងថា លោកបានធ្វើជួបសន្ទនាតាមទូរស័ព្ទបង្គប់ដោយលក្ខណៈជាប្រវត្តិសាស្ត្រជាច្រើនជាមួយសមភាគីរុស្ស៊ីលោក Vladimir Putin ហើយបានបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានមកទីក្រុងវ៉ាស៊ីនតោននៅថ្ងៃ ទី ២៨ ខែកុម្ភៈ (ម៉ោងនៅសហរដ្ឋអាមេរិក) ហើយភាគីទាំងពីរត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែមួយ។ យោងតាមប្រមុខសេតវិមាន នេះត្រូវបានគេចាត់ទុកថាជាលក្ខខណ្ឌចាំបាច់ និងសំខាន់សម្រាប់ក្រុងកៀវក្នុងការទទួលបានការគាំទ្របន្ថែមពីក្រុងវ៉ាស៊ីនតោន។ លោកប្រធានាធិបតី Donald Trump បានសង្កត់ធ្ងន់ថា៖

“វឌ្ឍនភាពឆ្ពោះទៅរកសន្តិភាពនឹងបន្តនៅពេលប្រធានាធិបតី Zelensky ធ្វើទស្សនកិច្ចនៅសេតវិមាន។ នៅទីនេះ យើងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រដែលនឹងធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជាដៃគូដ៏សំខាន់ក្នុងការអភិវឌ្ឍ រ៉ែ  ឧស្ម័ន និងដីកម្ររបស់អ៊ុយក្រែន។ កិច្ចព្រមព្រៀងនេះក៏នឹងដាក់មូលដ្ឋានគ្រឹះសម្រាប់ទំនាក់ទំនងនាពេលអនាគតដ៏រឹងមាំរវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន ដោយលើកកម្ពស់វិបុលភាពរយៈពេលវែង នៅពេលដែលអ៊ុយក្រែនស្ថាបនាប្រទេសជាតិនិងហេដ្ឋារចនាសម្ព័ន្ធដែលបានបំផ្លិចបំផ្លាញ ឡើងវិញ។

ចំណែកលោកនាយករដ្ឋមន្ត្រីអង់គ្លេសបានសម្តែងនូវបំណងចង់សហការជាមួយក្រុងវ៉ាស៊ីនតោនដើម្បីនាំមកនូវកិច្ចព្រមព្រៀងដ៏ល្អមួយដល់អ៊ុយក្រែន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

លោកអគ្គលេខាបក្ស តូ ឡឹម ចាកចេញពីទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក

លោកអគ្គលេខាបក្ស តូ ឡឹម ចាកចេញពីទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក

នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ យន្តហោះពិសេសដឹកលោកអគ្គលេខាបក្ស តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងហាណូយ ដើម្បីទៅចូលរួមកិច្ចប្រជុំបើកក្រុមប្រឹក្សាសន្តិភាពហ្គាហ្សា នៅថ្ងៃទី២០ ខែកុម្ភៈ ក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក តាមការអញ្ជើញរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ប្រធានស្ថាបនិកក្រុមប្រឹក្សាសន្តិភាពហ្គាហ្សា។

Top