• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គសេនាធិការដ្ឋានកងទ័ពប្រជាជនវៀតណាមអនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាយោធាជឿន លឿននាំវិទ្យាសាស្ត្រនិងសិល្បៈយោធាវៀតណាម ឈានដល់កម្រិតថ្មី


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញប្រគល់ប័ណ្ណបញ្ជាក់នូវគ្រឿងឥស្សរិយយសការពារជាតិថ្នាក់ទីមួយជូនចំពោះអគ្គសេខាធិការដ្ឋានកងទ័ពប្រជាជនវៀតណាម (រូបថត៖ qdnd)
 

នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ នៅទីក្រុងហាណូយបានប្រារព្ធពិធីទទួលគ្រឿងឥស្សរិយយសការពារជាតិថ្នាក់ទីមួយ និងរំលឹកខួបលើកទី ៧៥ នៃទិវាប្រពៃណីរបស់អគ្គសេនាធិការដ្ឋានកងទ័ពប្រជាជនវៀតណាម (៧ កញ្ញា ១៩៤៥-៧ កញ្ញា ២០២០)។
 
អញ្ជើញថ្លែងនៅក្នុងពិធី លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានបញ្ជាក់ថា ចាប់តាំងពីបានបង្កើតមក អគ្គសេនាធិការដ្ឋានបានណែនាំនិងដឹកនាំការអនុវត្តការងារសំខាន់ៗ និងបន្ទាន់ ដើម្បីការពាររដ្ឋាភិ បាលបដិវត្តក្មេងខ្ចី កសាងនិងអភិវឌ្ឍកងកម្លាំងប្រដាប់អាវុធប្រជាជន។ សមិទ្ធិផលនិងជ័យជំនះរបស់អគ្គសេនាធិការដ្ឋានបានបង្ហាញពីកំពូលនៃសិល្បៈយោធា ពីភាពក្លាហាន ភាពវៃឆ្លាត យុទ្ធសាស្ត្រនិងការអនុវត្តប្រកបដោយភាពច្នៃប្រឌិតរបស់កងទ័ពវៀតណាម។
 
លោកនាយករដ្ឋមន្ត្រីបានប្រគល់ភារកិច្ចដល់អគ្គសេនាធិការដ្ឋាន ដោយត្រូវជ្រួតជ្រាបយ៉ាងជ្រាលជ្រៅនូវមនោគមន៍​ វិជ្ជាយោធារបស់លោកប្រធានហូជីមិញ គោលមាគ៌ាយោធារបស់បក្ស ជាពិសេសគឺយុទ្ធសាស្ត្រការពារមាតុភូមិក្នុងស្ថានភាពថ្មី។ ទន្ទឹមជាមួយគ្នានោះ ត្រូវទទួលយកដោយមានជម្រើស និងអនុវត្តន៍ប្រកបដោយភាពច្នៃប្រឌិតនូវវិទ្យាសាស្ត្ រនិងបច្ចេកវិទ្យាយោធាទំនើបនៅលើពិភពលោក ដើម្បីនាំវិទ្យា​សាស្ត្រនិងសិល្បៈយោធារបស់វៀតណាមឈានដល់កម្រិតថ្មី៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​


អគ្គទេសាភិបាលអូស្ត្រាលី លោក​ស្រី Sam Mostyn បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម

អគ្គទេសាភិបាលអូស្ត្រាលី លោក​ស្រី Sam Mostyn បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម

កាលពីយប់ថ្ងៃទី១២ ខែកញ្ញា អគ្គទេសាភិបាលអូស្ត្រាលី លោកស្រី Sam Mostyn និងស្វាមី លោក Simeon Beckett បានចាកចេញពីទីក្រុងហូជីមិញ បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែកញ្ញា តបតាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក លឿង គឿង និងលោកជំទាវ។

Top