• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខា Nguyen Phu Trong ចូលរួមពិធីរំលឹកខួបលើកទី​៧០នៃទិវាបង្កើត​សម្ព័ន្ធសមាគម​អក្សរសាស្ត្រសិល្បៈ​វៀតណាម​


 អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថ្លែងមតិក្នុងពិធី (រូបថតៈ VOV)

 នាព្រឹកថ្ងៃទី២៥ ខែកក្ដកា ឆ្នាំ​២០១៨ នៅទីក្រុងហាណូយ សម្ព័ន្ធសមាគមអក្សរសាស្ត្រ សិល្បៈ​វៀត​ណាម​បាន​រៀប​ចំពិធីរំលឹកខួបលើកទី៧០នៃទិវាបង្កើតនិងទទួលគ្រឿង​ឥស្សិរយយស​ផ្កាសមាស​។ អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​មាន​វត្តមាន​អគ្គលេ​ខាបក្ស លោក Nguyen Phu Trong ប្រធានរដ្ឋ លោក Tran Dai Quang និងថ្នាក់ដឹកនាំ អតីតថ្នាក់ដឹក​នាំបក្ស រដ្ឋ និងរណសិរ្សមាតុភូមិវៀតណាម។
 
អញ្ជើញថ្លែង​មតិក្នុងពិធី អគ្គលេខាបក្ស លោក  Nguyen Phu Trong បានសង្កត់ ធ្ងន់ទៅលើតួនាទី ឋានៈនិង​សារៈ​សំខាន់​របស់វិស័យអក្សរសាស្ត្រ សិល្បៈ រួមទាំង រាល់ការរួមចំណែកដ៏ធំធេងរបស់មជ្ឈដ្ឋានសិល្បករ សិល្បៈការិនី​ចំពោះ​បុព្ធ ហេតុកសាង ថែរក្សា និងអភិវឌ្ឍន៍ប្រទេសជាតិ។ អគ្គលេខាបក្ស លោក Nguyen Phu Trong បាន​សង្កត់​ធ្ងន់ថា៖ “ដើម្បីបំពេញល្អនូវតួនាទីដ៏ធំធេង យើងត្រូវដាក់វិស័យអក្សរសាស្ត្រ សិល្បៈទៅក្នុង ភារ​កិច្ចរួម​របស់ប្រទេសជាតិ ក្នុងនោះ ផ្តោតសំខាន់លើការកសាង ខឿនសេដ្ឋកិច្ចឲ្យ​មាន​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស​​និង​និរន្តរភាព ការពាររឹងមាំឯក រាជ្យ អធិបតេយ្យ ភាព បូរណភាពដែនដីនៃមាតុប្រទេស ដើម្បីបង្កើត​ឡើង​​ឬទ្ធានុភាពថ្មី​ កម្លាំងពលំថ្មី សម្រាប់បុព្វហេតុផ្លាស់ប្តូរថ្មី អភិវឌ្ឍន៍ព្រមៗគ្នាលើគ្រប់វិស័យ”។
 
នៅក្នុងពិធីនេះ ប្រ​ធានរដ្ឋ លោក Tran Dai Quang បានអញ្ជើញប្រគល់ជូនសម្ព័ន្ធ សមាគមអក្សរ​សាស្ត្រ​សិល្បៈ​វៀត​ណាម​ គ្រឿងឥស្សរិយយសផ្កាយមាសដ៏ខ្ពង់ ខ្ពស់របស់រដ្ឋ៕

 

តាម VOV5 -  ​វិទ្យុសំឡេង​វៀតណាម​
 

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែកញ្ញា ជាមួយខេត្ត-ក្រុងទាំង ៦៣

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែកញ្ញា ជាមួយខេត្ត-ក្រុងទាំង ៦៣

នាព្រឹកថ្ងៃទី៣០ ខែកញ្ញា នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែកញ្ញា ឆ្នាំ២០២៣។ កិច្ចប្រជុំនេះធ្វើឡើងដោយផ្ទាល់នៅទីស្នាក់ការរដ្ឋាភិបាល និងតភ្ជាប់ប្រព័ន្ធអ៊ីនធឺណែតទៅកាន់ខេត្ត-ក្រុងទាំង ៦៣ ទូទាំងប្រទេស។

Top