• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញមកដល់ Budapest ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅហុងគ្រីស

នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ (តាមម៉ោងតំបន់) អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកម្មុយនិស្ត វៀត​ណាម​ លោក Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់អាកាសយានដ្ឋានអន្តរជាតិ Ferenc Liszt រដ្ឋធានី Budapest ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសហុងគ្រីស តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីហុងគ្រីស លោក Vikto Orban។

អគ្គលេខាបក្ស លោក Nguyen Phu Trong ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅហុងគ្រីស

ពិធីទទួលបដិសណ្ឋារកិច្ចអគ្គលេខាបក្សលោក Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមត្រូវបានធ្វើឡើងយ៉ាងមហោឡារិកនៅអាកាសយានដានអន្តរ ជាតិ Ferenc liszt តែម្តង។

ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅហុងគ្រីសចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី ១១ ខែកញ្ញា អគ្គលេខាបក្ស លោក Nguyen​ Phu Trong អញ្ជើញជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រី ហុងគ្រីស លោក Vikto Orban ជួបសវនការជាមួយថ្នាក់ដឹកនាំហុងគ្រីសដោយផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅនូវវិធានការធំៗសំដៅនាំទំនាក់ទំនងរវាងប្រទេសទាំង​ពីរអភិវឌ្ឍន៍ឡើងកម្ពស់ថ្មី។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោកអគ្គលេខាបក្ស Nguyen Phu Trong​ា​ក៏បានអញ្ជើញទទួលជួបជាមួយសមាគមមិត្តភាពហ៊ុងគ្រីស - វៀតណាម ទស្សនាទីក្រុង Szentendre ថ្លែងសន្ទរកថានៅសន្និសីទថ្នាក់សកលវិទ្យាធិការនៃបណ្តាមហាវិទ្យាល័យវៀតណាម-ហ៊ុងគ្រីសលើកទី ២ ទស្សនាស្ថានទូតវៀតណាម និងជួបសំណេះសំណាលជាមួយកម្មាភិបាលរួមទាំងតំណាងសហគមន៍ជនវៀតណាមប្រចាំនៅ​ហុងគ្រីស ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

នាថ្ងៃទី ៦ កក្កដា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល BRICS បើកទូលាយ នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim។

Top