• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមលោក Marc E. Knapper

នារសៀលថ្ងៃទី ២៥ មេសា នៅទីស្នាក់ការមជ្ឈិមបក្ស អគ្គលេខាបក្សលោក Nguyen Phu Trong បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអាមេរិកលោក Marc E. Knapper ក្នុងឱកាសចាប់ផ្តើមអាណត្តិបេសកកម្មការទូតនៅវៀតណាម។
  អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអាមេរិកលោក Marc E. Knapper (រូបថត៖ TTXVN)  

ក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Marc E. Knapper បាននិយាយថា ប្រទេសទាំងពីរមានសក្តានុពលជាច្រើនសម្រាប់ការអភិវឌ្ឍនាពេលខាងមុខ រួមទាំងមានវិស័យថ្មីៗដូចជា ការឆ្លើយតបទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងជំងឺរាតត្បាត ហើយបានអះអាងថា អាមេរិកតែងតែគាំទ្រប្រទេសវៀតណាមមួយរឹងមាំ ឯករាជ្យនិងវិបុលភាព និងជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរឈរលើមូលដ្ឋានគោរពស្ថាប័ននយោបាយរបស់គ្នាទៅវិញទៅមក។ លោកឯកអគ្គរដ្ឋទូតនឹងខិតខំប្រឹងប្រែងរួមចំណែកទៅក្នុងការអភិវឌ្ឍទំនាក់ទំនងអាមេរិក-វៀតណាម។

ចំណែកឯអគ្គលេខាបក្ស លោក Nguyen Phu Trong បានអះអាងថា វៀតណាមអនុវត្តន៍គោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន សន្តិភាព សហប្រតិបត្តិការនិង អភិវឌ្ឍន៍ ពហុភាគីភាវូបនីយកម្មនិងការធ្វើពិពិធកម្មទំនាក់ទំនងបរទេស ក្នុងនោះបន្តជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការនិងមិត្តភាពរវាងប្រទេសទាំងពីរ ដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ ដើម្បីសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងក្នុងពិភពលោក។ លោកអគ្គលេខាបក្សបានស្នើឱ្យឯកអគ្គរដ្ឋទូត Marc E. Knapper បន្តរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍទំនាក់ទំនងនៃប្រទេសទាំងពីរ និងទទួលបានជោគជ័យជាច្រើនក្នុងអាណត្តិបេសកកម្មការទូតនៅវៀតណាម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ការបន្តសកម្មភាពរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី ២៥ កក្កដា នៅមជ្ឈមណ្ឌលសន្និបាតជាតិក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានប្រព្រឹត្តិទៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៧ ក្រោមប្រធានបទ “អាស៊ាន៖ ជំរុញការចងសម្ព័ន្ធ និងភាពខ្លួនទីពឹងខ្លួន”។

Top