• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក Nguyen Phu Trong ផ្ញើសារអបអរសាទរជូនលោក ស៊ី ជិនពីង ដែលត្រូវបានតែងតាំងជាអគ្គលេខាគណៈកម្មាធិការបក្សកុម្មុយនិស្ដចិន នីតិកាលទី ២០

ក្នុងឱកាសដែលលោកស៊ី ជិនពីង (Xi Jinping) ចូលកាន់តំណែងជាអគ្គលេខា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនឡើងវិញ នៅកិច្ចប្រជុំពេញអង្គលើកទី ១ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននាថ្ងៃទី ២៣ តុលា អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញផ្ញើសារទូរលេខអបអរសាទរ។
    អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិនលោក Xi Jinping នៅក្នុងកិច្ចប្រជុំបិទមហាសន្និបាតលើកទី២០ នៃបក្សកុម្មុយនិស្តចិន ក្នុងទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ (រូបថត៖ THX/TTXVN)

 

ក្នុងសារអបអរសាទរ លោកអគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់ថា វៀតណាមអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះជោគជ័យនៃមហាសន្និបាតលើកទី ២០ របស់បក្សកុម្មុយនិស្តចិន ជាពិសេសការអភិវឌ្ឍប្រកបដោយការច្នៃប្រឌិតក្នុងការធ្វើអោយល្អប្រសើរ នូវប្រព័ន្ធទ្រឹស្តីនៃប្រព័ន្ធសង្គមនិយម ជាមួយនឹងលក្ខណៈពិសេសរបស់ចិនក្នុងយុគសម័យថ្មី ក៏ដូចជាចក្ខុវិស័យយុទ្ធសាស្ត្រ និងគោលដៅភារកិច្ចសំខាន់ៗ ដែលមហាសន្និបាតបានដាក់ចេញសម្រាប់ការអភិវឌ្ឍរយៈពេលវែងរបស់ប្រទេសចិន ឆ្ពោះទៅរកគោលដៅអនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅ “១០០ ឆ្នាំលើកទីពីរ”។ លោកអគ្គលេខាបក្ស Nguyen Phu Trong ជឿជាក់ថា ក្រោមការដឹកនាំរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងគោលគំនិតរបស់លោកស៊ី ជិនពីង អំពីសង្គមនិយមជាមួយនឹងចរិតលក្ខណៈវិសេសវិសាលរបស់ចិនក្នុងយុគសម័យថ្មី បក្សទាំងមូល និងប្រជាជនចិនទាំងមូលប្រាកដជានឹងសម្រេចបាននូវគោលដៅដែលមហាសន្និបាតបក្សលើកទី ២០ ដាក់ចេញ ហើយសម្រេចបានជោគ ជ័យនូវគោលដៅជាមូលដ្ឋាននូវទំនើបភាវូបនីយកម្មសង្គមនិយម  ឆ្ពោះទៅរកការកសាងប្រទេសចិនឱ្យទៅជាប្រទេសសង្គមនិយមទំនើប ប្រទេសជាតិខ្លាំងមាំមួន  ប្រជាជនសម្បូរសប្បាយ ប្រជាធិបតេយ្យ អរិយធម៌ និងសុខដុមរមនា។

លោកអគ្គលេខាបក្ស Nguyen Phu Trong បានអះអាងថា វៀតណាមតែងតែគោរព និងវាយតម្លៃខ្ពស់ចំពោះមនោសញ្ជេតនាយ៉ាងល្អប្រសើរ  និងការរួមវិភាគទានដ៏ធំធេងរបស់លោកអគ្គលេខាបក្សស៊ី ជិនពីង ក្នុងទំនាក់ទំនងវៀតណាម-ចិន ដើម្បីជាប្រយោជន៍របស់ប្រទេសជាតិរបស់ប្រជាជននៃប្រទេសទាំងពីរ។ ជាងនេះទៅទៀត វៀតណាមតែងតែគោរពនិងត្រៀមជាស្រេចរួមជាមួយលោកអគ្គលេខាបក្ស  ស៊ី ជិនពីង បន្តការយកចិត្តទុកដាក់ និងណែនាំដល់គ្រប់កម្រិត សាខា និងមូលដ្ឋាននៃភាគីទាំងពីរ ឱ្យយល់ច្បាស់ និងអនុវត្តន៍ឱ្យបានល្អនូវកិច្ចព្រមព្រៀង និងការយល់ឃើញរួមកម្រិតខ្ពស់ នាំមកនូវទំនាក់ទំនងអ្នកជិតខាងមិត្តភាព ដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងចិន ឲ្យឡើងដល់កម្ពស់ថ្មីមួយ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នីហ្សេរីយ៉ាគឺជាដៃគូអាទិភាពមួយរបស់វៀតណាមនៅទ្វីបអាហ្វ្រិក

នីហ្សេរីយ៉ាគឺជាដៃគូអាទិភាពមួយរបស់វៀតណាមនៅទ្វីបអាហ្វ្រិក

នេះជាការបញ្ជាក់របស់ប្រធានរដ្ឋ លោក Nguyen Xuan Phuc ក្នុងជំនួបជាមួយអនុប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ា លោក Yemi Osinbajo នាព្រឹកថ្ងៃទី៧ ខែធ្នូ នៅវិមានប្រធានរដ្ឋ។

Top