• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក Nguyen Phu Trong៖ សីលធម៌និងរចនាបទរបស់លោកប្រធានហូជីមិញនៅតែស្ថិតស្ថេរចីរកាលជាមួយប្រទេសជាតិ

នាព្រឹកថ្ងៃទី២ វិច្ឆិកា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូ តំណាងជាគំរូឆ្នើមចំនួន ៦៧នាក់ លើទូទាំងប្រទេសអំពី “ការសិក្សា និងធ្វើតាមសតិអារម្មណ៍សីលធម៌ និងរចនាប័ទរបស់លោកប្រធានហូជីមិញឆ្នាំ ២០២៣។
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូចំនួន ៦៧នាក់ជាគំរូឆ្នើម ទូទាំងប្រទេសអំពី "សិក្សា និងត្រាប់តាមសតិអារម្មណ៍ សីលធម៌ និងរចនាបទរបស់ហូជីមិញឆ្នាំ ២០២៣" (រូបថត៖ VOV)

នៅក្នុងជំនួបនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអះអាងថា សតិអារម្មណ៍ សីលធម៌ និងរចនាបទរបស់លោកប្រធានហូជីមិញ គឺជាកំណប់ទ្រព្យមិនអាចកាត់ថ្លៃបាននៃស្មារតីបដិវត្តន៍និងក្លាយជាស្តង់ដារសម្រាប់កសាង ស្តារវប្បធម៌ឡើងវិញ និងកសាងប្រជាជនវៀតណាមក្នុងយុគសម័យថ្មី៖ “លើសពីទំហំនៃចលនាប្រឡងប្រណាំងមួយរហូតមកដល់ពេលនេះការសិក្សានិងត្រាប់តាមសតិអារម្មណ៍សីលធម៌និងរចនាបថរបស់ហូជីមិញបានក្លាយទៅជាតម្រូវការវប្បធម៌និងតម្លៃមួយក្នុងជីវភាពខាងវិញ្ញាណរបស់មនុស្សម្នាក់ៗ។ការយល់ដឹងត្រឹមត្រូវសកម្មភាពប្រកបដោយការច្នៃប្រឌិតនិងវប្បធម៌របស់ហូជីមិញនឹងផ្តល់ជាប្រភពកម្លាំងជំរុញដ៏សំខាន់សម្រាប់យើងក្នុងការកសាងប្រព័ន្ធតម្លៃជាតិប្រព័ន្ធតម្លៃវប្បធម៌និងប្រព័ន្ធតម្លៃមនុស្សវៀតណាមក្នុងសម័យហូជីមិញ បង្កើតកម្លាំងចលករសម្រាប់យើងជំរុញខ្លាំងកិច្ចការផ្លាស់ប្តូរថ្មី ធ្វើសមាហរណកម្មយ៉ាងសកម្មទៅក្នុងពិភពលោក”។

លោកអគ្គលេខាបក្ស Nguyen Phu Trong ជឿជាក់ថានាពេលខាងមុខនឹងមានគំរូឆ្នើមកាន់តែច្រើនឡើងរួមចំណែកធ្វើឲ្យសតិអារម្មណ៍សីលធម៌និងរចនាបទរបស់លោកប្រធានហូជីមិញកាន់តែរីកសាយភាយយ៉ាងទូលំទូលាយ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ការកែច្នៃផលិតផលកសិកម្មនៅរដ្ឋធានីហាណូយ - សក្តានុពលដ៏ធំមួយសម្រាប់ការបង្កើនតម្លៃ

ការកែច្នៃផលិតផលកសិកម្មនៅរដ្ឋធានីហាណូយ - សក្តានុពលដ៏ធំមួយសម្រាប់ការបង្កើនតម្លៃ

នៅក្នុងបរិបទដែលអ្នកប្រើប្រាស់មានការយកចិត្តទុកដាក់កាន់តែខ្លាំងលើភាពងាយស្រួល សុវត្ថិភាព និងគុណភាព ឧស្សាហកម្មកែច្នៃកសិកម្ម រុក្ខផល និងជលផល កំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងខ្សែសង្វាក់តម្លៃកសិកម្មរបស់រដ្ឋធានី ហាណូយ។ ទោះជាយ៉ាងណាក៏ដោយ វិស័យនេះមិនទាន់ប្រើប្រាស់អស់សក្តានុពលរបស់ខ្លួននៅឡើយទេ ដោយសារតែការផលិតតាមខ្នាតតូច បច្ចេកវិទ្យាហួសសម័យ សមត្ថភាពទាប និងកង្វះសហគ្រាសធំៗ ដែលមានសមត្ថភាពនាំមុខទីផ្សារ។

Top