• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក Nguyen Phu Trong៖ កៀរគរធនធានទាំងអស់ ឆ្លៀតយកគ្រប់ឱកាសដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមយ៉ាងលឿននិងប្រកបដោយចីរភាព

អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានលើកច្បាស់ថា រដ្ឋាភិបាល ក្រសួង ស្ថាប័ន និងមូលដ្ឋាននានាត្រូវបន្តផ្តោតសំខាន់លើការសុក្រិតរបៀបរបប កែ លម្អបរិយាកាសវិនិយោគ-អាជីវកម្ម កៀរគរនិងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវ គ្រប់ធនធាន ឆ្លៀតយកគ្រប់ឱកាសដើម្បីស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឲ្យបាន លឿន និងប្រកបដោយចីរភាព។
  អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ថ្លែងនៅសន្និសីទ។ (រូបថត៖ VOV)  

នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ នៅទីស្នាក់ការរដ្ឋាភិបាល បានប្រព្រឹត្តទៅសន្និសីទបូកសរុប ការងារឆ្នាំ ២០២២ និងដាក់ពង្រាយអនុវត្តន៍សេចក្តីសន្និដ្ឋានរបស់មជ្ឈិម និងសេចក្តី សម្រេចចិត្តរបស់រដ្ឋសភានីតិកាលទី ១៥ ស្តីពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២៣។ អញ្ជើញថ្លែងមតិដឹកនាំសន្និសីទ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានលើកច្បាស់ថា រដ្ឋាភិបាល ក្រសួង ស្ថាប័ន និងមូលដ្ឋាននានាត្រូវបន្តផ្តោតសំខាន់លើការសុក្រិតរបៀបរបប កែ លម្អបរិយាកាសវិនិយោគ-អាជីវកម្ម កៀរគរនិងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវ គ្រប់ធនធាន ឆ្លៀតយកគ្រប់ឱកាសដើម្បីស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឲ្យបាន លឿន និងប្រកបដោយចីរភាព។ ក្នុងនោះ រដ្ឋាភិបាលត្រូវយកចិត្តទុកដាក់លើការ ពង្រឹងនិងពង្រីកមូលដ្ឋានម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា លើកកំពស់សមត្ថភាព ផ្ទៃក្នុង និងភាពខ្លួនទីពឹងខ្លួននៃខឿនសេដ្ឋកិច្ច រក្សារឹងមាំនូវការអភិវឌ្ឍប្រកបដោយ ស្ថិរភាព និងសុវត្ថិភាពនៃប្រព័ន្ធអង្គការឥណទាន ទីផ្សាររូបយិវត្ថុ ទីផ្សារអចលនទ្រព្យ ទីផ្សារមូលបត្រ និងមូលបត្របំណុលសាជីវកម្ម។ ទន្ទឹមនឹងនោះ បន្តពង្រឹង និងពង្រីក កម្លាំងការពារជាតិ សន្តិសុខ; រក្សារឹងមាំនូវស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិ ភាពសង្គម; លើកកំពស់ប្រសិទ្ធភាពកិច្ចការបរទេស និងសមាហរណកម្មអន្តរជាតិ។ អគ្គលេខាបក្ស លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖

ពង្រឹងសាមគ្គីភាព ឯកភាព កិច្ចខិតខំប្រឹងប្រែងនិងការស្រុះចិត្តគំនិតរបស់បក្ស ទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល។ ប្រព័ន្ធនយោបាយទាំងមូល រួមទាំង ស្ថាប័នដឹកនាំរបស់បក្ស រដ្ឋ រណសិរ្សមាតុភូមិ និងអង្គការមហាជននានា ប្ដេជ្ញាចិត្ត ផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត សម្របសម្រួល សហការឲ្យកាន់តែស៊ីសង្វាក់គ្នានិងមានរបៀប រៀបរយថែមទៀតក្នុងការដឹកនាំលើការជ្រួតជ្រាប រៀបចំអនុវត្តន៍សេចក្ដីសម្រេចចិត្តនៃ មហាសន្និបាតបក្សលើកទី១៣ បង្កើតការផ្លាស់ប្តូរជាវិជ្ជមានក្នុងការពង្រីកយ៉ាងពេញ លេញនូវតួនាទីដឹកនាំរបស់បក្ស និងការគ្រប់គ្រងរបស់រដ្ឋ សិទ្ធិធ្វើជាម្ចាស់របស់ ប្រជាជន; ដោះស្រាយឲ្យទាន់ពេលវេលា ត្រឹមត្រូវ សមស្រប និងមានប្រសិទ្ធភាពនូវ បញ្ហាជាក់ស្តែងនានា ជាពិសេសបញ្ហាសំខាន់ រសើប និងបញ្ហាសង្គមក្ដៅគគុក។ ឆ្លៀត យកបាននូវភាពឯកឆន្ទ ការគាំទ្រ លើកទឹកចិត្ត និងការផ្ដល់មតិយោបល់ទាន់ពេល វេលារបស់កម្មាភិបាល បក្ខជន សមមិត្តជើងចាស់ ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ទីភ្នាក់ងារសារព័ត៌មាន ដើម្បីបង្កើតឡើងកម្លាំងចម្រុះ ការស្រុះចិត្តគំនិតនៃប្រព័ន្ធនយោបាយនិងសង្គមទាំងមូលផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top